ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើស៊ីម៉ងត៍វៀតណាម
អាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា កោះតៃវ៉ាន់បានចេញសេចក្តីសម្រេចចុងក្រោយ លើដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើស៊ីម៉ងត៍ និងក្លាំងគែរ ដែលនាំចូលពីប្រទេសវៀតណាម ក្នុងអត្រាចន្លោះពី ១៣,៥៩ – ២៣,២ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃអង្គារ។

ការសម្រេចចិត្តរបស់កោះតៃវ៉ាន់ ដែលធ្វើឡើងតាមសំណើរបស់សមាគមក្រុមហ៊ុនផលិតស៊ីម៉ងត៍តៃវ៉ាន់ មួយនេះ នឹងមានសុពលភាពរហូតដល់ ២៧ កក្កដា ២០៣០។
អាជ្ញាធរដោះស្រាយពាណិជ្ជកម្មវៀតណាមបាននិយាយថា អ្នកនាំចេញវៀតណាមដែលរងផលប៉ះពាល់អាចប្តឹងឧទ្ធរណ៍ទៅតុលាការរដ្ឋបាលជាន់ខ្ពស់ក្រុងតៃប៉ិ ក្នុងរយៈពេល ២ ខែ ចាប់ពីថ្ងៃបោះពុម្ពផ្សាយថ្ងៃទី ២២ ខែកក្កដា។
អាជ្ញាធរបានជំរុញឱ្យអ្នកនាំចេញ និងសមាគមពិចារណាស្នើសុំការត្រួតពិនិត្យប្រចាំឆ្នាំ ឬតាមកាលកំណត់ ដើម្បីធានាបាននូវពន្ធទាប។
គួរគូសបញ្ជាក់ថា ទំនិញវៀតណាមជាច្រើន រួមទាំងដែកថែប ស៊ីម៉ង់ និងកសិកម្ម បានក្លាយគោលដៅនៃពន្ធប្រឆាំងការលក់បង្ខូចតម្លៃ និងវិធានការសុវត្ថិភាពផ្សេងៗទៀត ពីបណ្ដាប្រទេសនាំចូលសំខាន់ៗ រួមទាំងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


