Connect with us

សេដ្ឋកិច្ច

តម្លៃមាសមាននិន្នាការកើនឡើង ដោយសារអាមេរិកប្រកាសពន្ធ

បានផុស

នៅ

គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ តម្លៃហាងឆេង​មាសកំ​ពុង​ជួញ​ដូរ​ក្នុង​តម្លៃ ៤០៧១ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា ពោលគឺបានកើនឡើងម្ដង​បន្តិចៗ ចាប់តាំង​ពីចុង​សប្ដាហ៍​មុន។ សម្រាប់បណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញ ៤០៥ ដុល្លារ ក្នុងមួយជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ ថា តម្លៃមាសបានកើនឡើងក្នុងសប្ដាហ៍នេះ ដោយ​សារពាក់​ព័ន្ធនឹងអត្រាពន្ធរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួន ពេលដែល​ប្រកាស​ពន្ធ ពិតណាស់តម្លៃមាសមានការងើបឡើង ជាពិសេសគឺពន្ធ​ដែលកើន​ឡើង​នៅ​បណ្ដា​ប្រទេស​នីមួយ​ៗ។

លោកបញ្ជាក់ថា បញ្ហាពន្ធគឺជាសម្ពាធនៃសេដ្ឋកិច្ច ដែលធ្វើឱ្យមាសមាន​ការកើនឡើង ហើយវា​ក៏ជាសម្ពាធនៃការដាក់គំនាបទៅលើប្រាក់ដុល្លារផងដែរ ដែលធ្វើឱ្យដុល្លារ​ធ្លាក់ថ្លៃ រុញច្រាន​ឱ្យមាសកើនឡើង។

លោក ឡុង សំណាងបន្ថែមថា៖ «ពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់ ទោះបីជាការកំណត់​នូវអត្រា​ការ​ប្រាក់ ឬក៏រក្សាទុកប៉ុន្មានដងនៅក្នុងឆ្នាំ ២០២៥ នេះ ក៏ដោយ ប៉ុន្តែនៅចុងឆ្នាំនេះ ភាគរយ​ដែល​កាត់បន្ថយអត្រាការប្រាក់ច្រើនមែនទែន ប្រហែលចុងឆ្នាំនេះ អាចនឹងទម្លាក់អត្រាការ​ប្រាក់​មែន​​ទែនហើយ លែងរក្សាទុកបានទៀតហើយ អញ្ចឹងចំណុចនេះ មានវិនិយោគិនជាច្រើន ដែល​គាត់​​អត់ទាន់យកលុយហ្នឹងទៅដាក់នៅធនាគារវិញទេ គាត់មើលឃើញថា តម្លៃហាងឆេង​មាស​​មាន​ការកើនឡើងដដែល អញ្ចឹងអាចនិយាយបានថា គាត់បោះបង់ប្រាក់​ដុល្លារ​ចេញហើយ លែង​កាន់លុយដុល្លារ ដល់ពេល ដល់ពេលហ្នឹងដុល្លារធ្លាក់ថ្លៃ មាសឡើងថ្លៃដោយស្វ័យប្រវត្តិ»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម