សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយផ្តោតលើការការពារអ្នកប្រើប្រាស់ និងគាំទ្រសហគ្រាសក្នុងស្រុក
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជុំរុញឱ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក និងការរួមចំណែកដល់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ដើម្បីជំរុញនវានុវត្តន៍។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម នៅថ្ងៃទី១៩ ខែសីហា នេះ លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានលើកឡើងអំពីការងាររបស់គណៈកម្មាធិការ និងការផ្លាស់ប្តូរអភិក្រមពីការផ្តោតលើការបង្រ្កាប ទៅការផ្សព្វផ្សាយអប់រំ និងការគាំទ្រអ្នកផលិត។
លោក បានស្នើសុំកិច្ចសហការ រួមទាំងការចែករំលែកទិន្នន័យស្តីពីការផលិតក្នុងស្រុក ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាការឆ្លើយតប ហែម វណ្ណឌី បានស្វាគមន៍ចំពោះអភិក្រមថ្មីនេះ និងលើកទឹកចិត្តឱ្យគណៈកម្មាធិការផ្តោតលើការការពារអ្នកប្រើប្រាស់ ការគាំទ្រសហគ្រាសក្នុងស្រុក និងការរួមចំណែកដល់ការចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម ដើម្បីជំរុញនវានុវត្តន៍។

លោករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តអភិក្រមការងារជា “អង្គតែមួយរបស់រាជរដ្ឋាភិបាល” ដោយផ្តោតលើផលប្រយោជន៍ជាតិ និងកំណើននៃវិស័យឯកជនជារួម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីកំណែទម្រង់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសមត្ថភាពខ្ពស់ក្នុងការគាំទ្រតម្រូវការសម្រាប់ការធ្វើតេស្តវិភាគរបស់គណៈកម្មាធិការ, មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារដែលទើបនឹងសម្ពោធ, និងការខិតខំអភិវឌ្ឍស្តង់ដាជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលនៅកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


