ព័ត៌មានជាតិ
ក្រូចពោធិ៍សាត់ នឹងចាប់ផ្តើមប្រមូលផលពេញដៃនៅចន្លោះ ២ ទៅ ៣ ខែខាងមុខ
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្នក្រូចពោធិ៍សាត់កសិករទើបតែចាប់ផ្តើមប្រមូលផលបានតិចតួចនៅឡើយ ដោយក្រូចអាចនិងចាប់ផ្តើមប្រមូលផលពេញដៃនៅចន្លោះរយៈពេល ២ ទៅ ៣ ខែខាងមុខ។

ថ្លែងមកកាន់ «កម្ពុជាថ្មី» លោក ហៃ ធូរ៉ា មានប្រសាសន៍ថា នៅក្នុងខែនេះការប្រមូលផលក្រូចពោធិ៍សាត់គឺមានចំនួនតិចតួចប៉ុណ្ណោះ មិនមានច្រើននោះទេ ព្រោះខែនេះជាខែភ្លៀង ការប្រមូលពេញដៃគឺអាចនៅចន្លោះពី ២ ទៅ ៣ ខែខាងមុខ។
ជាក់ស្តែង នៅក្នុងរង្វង់ខែកក្កដា ទៅ ខែសីហា ក្រូចនឹងអាចចាប់ផ្តើមប្រមូលផលបានច្រើន ក្នុងនោះ នៅចន្លោះខែកញ្ញា និងតុលា ក្រូចពោធិ៍សាត់នឹងកាន់តែមានរសជាតិឆ្ងាញ់ព្រោះជារដូវដាច់ទឹកភ្លៀង។

លោក បានអះអាងថា «ដំណាំក្រូចពោធិ៍សាត់ប្រសិនមានទឹកគ្រប់គ្រាន់ កសិករនឹងអាចប្រមូលផលផ្លែបានរហូត ហើយប្រសិនបើលក្ខខណ្ឌអាកាសធាតុអំណោយទៀត នោះផលក្រូចនិងអាចប្រមូលផលបានជាមធ្យមប្រមាណ ៣០តោន ក្នុងមួយហិតា»។
ជាដំណាំមួយដែលមានភាពអំណោយផលល្អលើទីផ្សារ លោក ហៃ ធូរ៉ា បានបន្ថែមថា «ក្រូចពោធិ៍សាត់នៅក្នុងទីផ្សារបច្ចុប្បន្នគឺនៅតែរក្សាបានតម្រូវការខ្ពស់ និងលក់បានតម្លៃសមរម្យ ដោយហេតុថា ឱ្យតែដល់រដូវប្រមូលផលម្តងៗក្រូចពោធិ៍សាត់សម្បូរអ្នកចូលចិត្តទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ទៅតាមប្រភេទក្រូចនីមួយៗ ដូចជាក្រូចទឹកឃ្មុំ និងក្រូចប្រភេទជូខ្លះលាយឡំគ្នា»។

សម្រាប់តម្លៃក្រូច ក៏មានទៅតាមប្រភេទក្រូចដែរ ដោយស្ថិតនៅក្នុងតម្លៃចន្លោះពី ២ ម៉ឺនរៀល ដល់ ៤ ម៉ឺន ឬ ៥ ម៉ឺនរៀល ក្នុងមួយផ្លូន ប៉ុន្តែប្រសិនឈ្មួញទិញមៅទាំងចម្ការ អាចស្ថិតក្នុងតម្លៃចន្លោះពី ២ ម៉ឺនរៀល ទៅ ៣ ម៉ឺនរៀល ក្នុងមួយផ្លូន។
លោក បានបន្ថែមថា ឆ្នាំនេះ ទិន្នផលក្រូចពោធិ៍សាត់នៅមិនទាន់មានបញ្ហាប្រឈមអ្វីនោះដែរ ព្រោះស្ថានភាពទឹកមានអំណោយផលល្អ ប៉ុន្តែក្រូចក៏និងអាចជួបប្រទះបញ្ហាជំងឺមួយចំនួនផងដែរ។

កាលពីឆ្នាំ២០២៤ កន្លងទៅនេះ ក្រូចពោធិ៍សាត់ប្រមូលសរុបបានប្រមាណ ជាង ១១ ម៉ឺនតោន (១១៨,៥២៧) ដែលដាំដុះនៅលើផ្ទៃដីសរុបជាង ៧ ពាន់ហិតា (៧ ៦១៧ហិតា) ក្នុងនោះផ្ទៃដីប្រមូលផលជាង ៥ ពាន់ហិតា (៥ ១០០) ប្រមូលផលបានជាង ២ពាន់តោន (២៣,២៤) ក្នុងមួយហិតា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


