Connect with us

សេដ្ឋកិច្ច

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន Toyota ​នឹងដាក់​ឱ្យដំណើរ​ការ​នៅ​ដើមឆ្នាំ ២០២៦​

បានផុស

នៅ

ក្រុមហ៊ុនយក្ស Toyota Tsusho Manufacturing របស់ជប៉ុននឹង​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេសក្នុងឧស្សាហកម្មយានយន្តនៅដើមឆ្នាំ២០២៦ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍជំនាញ​ក្នុង​វិស័យ​មេកានិក និង​យានយន្តនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃទី ០៤ ខែ​កញ្ញា​ ឆ្នាំ ២០២៥​ បាន​ចូល​រួម​​ទទួលទានអាហារជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែល​ដឹកនាំ​​ដោយ​លោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលមានវត្តមាន​ឯកអគ្គរាជទូត​កម្ពុជាប្រ​ចាំ​ប្រទេស​ជប៉ុន។ ​

​លោកស្រី ចម និម្មល បាន​ថ្លែងអំណរគុណដល់ក្រុមហ៊ុន Toyota ដែលបានជ្រើសរើស​មកបណ្តាក់​ទុន​វិនិយោគដំណើរ​ការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ដែលបានផ្តល់ឱកាស​ការងារ​ជាច្រើន​កន្លែង និងផ្ទេរបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា។

លោកស្រី ចម និម្មល បានបញ្ជាក់ថា រថយន្ត Toyota មានភាពពេញនិយម ចំពោះប្រជាជនកម្ពុជា ដោយភាពល្បីល្បាញលើគុណភាព និងភាពធន់ ដែលផ្តល់ភាពជឿជាក់ដល់អ្នកបើកបរ។

​លោក Harada Shigeru បានថ្លែងអំណរគុណចំពោះ លោកស្រី ចម និម្មល ដែលតែងតែផ្តល់ការគាំទ្រ និង​សម្របសម្រួលដល់ក្រុមហ៊ុន​សម្រាប់ដំណើរការវិនិយោគ និង​ធុរកិច្ចរបស់ខ្លួននៅកម្ពុជា តួយ៉ាង​ការចុះបញ្ជីម៉ាក និងការស្នើសុំសិទ្ធផ្តាច់មុខ។

​លោកបានជម្រាបជូនផងដែរថា ក្រុមហ៊ុនយកចិត្តទុកដាក់ខ្ពស់​ចំពោះការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស ជាក់ស្តែង​ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការ Toyota Academy នៅដើមឆ្នាំ២០២៦ ដើម្បី​​ជំរុញការអភិវឌ្ឍ ជំនាញក្នុងវិស័យមេកានិក និងយានយន្ត។ ​

​ដោយយោងតាមតម្រូវការបញ្ជាទិញខ្ពស់របស់អតិថិជន និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុននឹងពង្រីកខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនបន្ថែមទៀតនាពេលខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម