សេដ្ឋកិច្ច
តម្លៃមាសបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសបានហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ ២០២៥ រហូតដល់ជិត ៤៤០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែព័ត៌មាននៃការត្រៀមទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ និងស្ថានភាពសង្គ្រាមពិភពលោកនៅតែបន្ត។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសជួញដូរក្នុងតម្លៃ ៤៣៧០ ដុល្លារ ក្នុងមួយតម្លឹង ដែលជាតម្លៃបំបែកកំណត់ត្រាខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities មានប្រសាសន៍ថា បច្ចុប្បន្នតម្លៃហាងឆេងមាសកំពុងនៅជាមួយព័ត៌មានអត្រាការប្រាក់ របស់អាមេរិក ដែលនឹងប្រកាសនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដែលអាមេរិកអាចនឹងកាត់បន្ថយពី ៤.៥០% មក ៤.២៥% ឬក៏ ៤.០០% ដែលនឹងធ្វើឱ្យមាសកើនឡើងបន្ថែមទៀត។

លោក ឡុង សំណាង យល់ឃើញថា៖ «តម្លៃមាសនឹងបន្តកើនឡើងដល់ជាង ៤៥០០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែវិនិយោគគិន និងធនាគារធំៗ បានដឹងព័ត៌មាននៃការដែលអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់នៅថ្ងៃទី ១៧ ខែកញ្ញានេះ ពួកគាត់ចាប់ផ្ដើមដកលុយចេញពីការសន្សំយកការប្រាក់ ឬការប្រើលុយដុល្លារយកផលចំណេញ យកទៅទិញលើតម្លៃហាងឆេងមាស»៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


