ព័ត៌មានអន្ដរជាតិ
ចិននិងប៉ាគីស្ថាន ជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការបាញ់គ្នាបន្ទាន់ ងាកទៅចរចាសន្តិភាពវិញ
សេចក្តីថ្លែងការណ៍មួយពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិននិងប៉ាគីស្ថានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាពជាបន្ទាន់ ហើយបន្តការសន្ទនាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ។
ការអំពាវនាវរបស់ប្រទេសទាំងពីរកើតឡើង អំឡុងពេលកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីប៉ាគីស្ថាន លោក Ishaq Dar នៅទីក្រុងសៀងហៃកាលពីថ្ងៃពុធ។

សេចក្តីថ្លែងការណ៍រៀបរាប់ថា លោក វ៉ាង និង លោក Ishaq Dar បានសម្តែងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីខិតខំជំនះការលំបាក លុបបំបាត់ការជ្រៀតជ្រែក ចាប់ផ្តើមទំនាក់ទំនងឡើងវិញ ជាពិសេសបន្តការសន្ទនា ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយតាមរយៈការចរចា។
អ្នកទាំងពីរបន្ថែមថា សហគមន៍អន្តរជាតិក៏គួរតែបន្តផ្តល់ជំនួយក្នុងលើបញ្ហានេះផងដែរ។ ដោយសរសើរតួនាទីនៃការសម្របសម្រួលរបស់ប៉ាគីស្ថាន លោក វ៉ាង សង្កត់ធ្ងន់ថា ដំណាក់កាលទីមួយនៃអនុស្សរណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺទទួលបានមកដោយលំបាក។
លោកមានប្រសាសន៍ថា៖ « បទប្បញ្ញត្តិស្នូលនៃអនុស្សរណៈមិនត្រឹមតែអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងបំពេញតាមការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិផងដែរ»។
លោក វ៉ាង ព្រមានថា៖ « សន្តិភាពគឺស្ថិតនៅក្នុងដៃហើយ។ ឥឡូវនេះយើងមិនអាចមើលរំលងវាបានទេ! កុំទុកឱ្យរអិលទៅឆ្ងាយឱ្យសោះ។ គ្រប់ភាគីទាំងអស់ គួរតែបំពេញការប្តេជ្ញាចិត្តនិងគោរពតាមបទប្បញ្ញត្តិនៃអនុស្សរណៈយោគយល់គ្នារបស់អ៊ីស្លាម៉ាបាដ»។
លោកបន្ថែមថា៖ « ដូចសព្វមួយដង ប្រទេសចិននឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថាន ហើយនឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ បន្ធូរបន្ថយភាពតានតឹងតាមរបៀបដែលអាចធ្វើបាន»។
សេចក្តីថ្លែងការណ៍បានធ្វើឡើង ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តផ្លាស់ប្តូរការវាយប្រហារយោធាសងសឹករយៈពេល ៦ថ្ងៃ ចំពេលមានភាពតានតឹងលើច្រកសមុទ្រ Hormuz ជាថ្មី៕
សម្រួល៖ ណឺ មិនា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


