Assam បានក្លាយជារដ្ឋកាន់កាប់ដោយគណបក្ស BJP ចុងក្រោយគេបង្អស់ ដែលបានដាក់ចេញសេចក្តីព្រាងច្បាប់ការពារសត្វគោ ខណៈអភិបាលរដ្ឋលោក Jagdish Mukhi បានប្រកាសថា រដ្ឋាភិបាលនឹងណែនាំសេចក្តីព្រាងច្បាប់នេះនៅក្នុងអង្គប្រជុំសភា បន្ទាប់។ លោក Mukhi បាននិយាយថា រដ្ឋនឹងអនុវត្តគោលនយោបាយ “មិនអត់ឱន” ពាក់ព័ន្ធច្បាប់ការពារសត្វគោ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើស។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនសត្វគោទៅក្រៅរដ្ឋ។ យោងតាមបទប្បញ្ញត្តិនោះ ការដឹកជញ្ជូនខុសច្បាប់និងសម្លាប់សត្វគោ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦,៨៥៧ដុល្លារអាមេរិក។ ក្រៅពីការអនុម័តច្បាប់ការពារសត្វគោស្រដៀងគ្នានេះ រដ្ឋាភិបាល Madhya Pradesh ក៏បានបង្កើតគណៈរដ្ឋមន្រ្តីគោផងដែរ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Republic World
ផ្លូវក្រោមដីថ្មើរជើងចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤....
ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបុរសម្នាក់បើករថយន្តថយក្រោយកិន...
កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៨៦នាក់ថ្មីបន្ថែមទៀត ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំងមានអ្នកមានវិជ្ជមានកូវីដ១៩ សរុបចំនួន១៦១នាក់ ស្រី១២១នាក់...
កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តរកកូវីដ.១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តសារាវ័នតេជោ សរុបចំនួន ២៧៥អង្គ/នាក់ រកឃើញវិជ្ជមាន ចំនួន ១០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ភ្លាមៗ ក្រោយធ្វើតេស្តរកអ្នកពាក់ព័ន្ធក្នុងអារាមខាងលើរួច អាជ្ញាធរសម្រេចបិទខ្ទប់វត្តសារាវ័នតេជោ ជាបណ្ដោះអាសន្ន។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល...
យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសជូនដំណឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល កាលពីថ្ងៃទី២៣ ឧសភា ២០២១។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់...
កម្លាំងនរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានល្បាតក្នុងព្រៃប្ញស្សី ក្នុងភូមិសាស្ត្រ ភូមិប្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន...