សន្តិសុខសង្គម
សង្កាត់រមនាប្រែក្លាយជាការអភិវឌ្ឍដ៏មានសក្ដានុ ពលទាំងហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលធ្វើដំណើរ នាពេលបច្ចុប្បន្ន
លោក ភី ងូក ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា វឌ្ឍនភាពក្នុងសង្កាត់នាពេលបច្ចុប្បន្នមានការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ ហេដ្ឋារចនាសម្ព័ន្ធ នាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត។

លោកចៅសង្កាត់បានគូសបញ្ជាក់ថា ក្នុងសង្កាត់រមនាមាន៤ភូមិ កាលពីមុនមានសភាពស្ងៀមស្ងាត់ គ្មានទឹក គ្មានបណ្ដាញចរន្តអគ្គិសនីប្រើប្រាស់ ថែមទាំងស្ថានភាពផ្លូវក៏លំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែនាពេលបច្ចុប្បន្នគឺប៉ុន្មានឆ្នាំ ចុងក្រោយនេះសង្កាត់ប្រែក្លាយជាតំបន់ដែលមានសក្ដានុពល មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរឃុំសង្កាត់រមនា មានឱកាសអភិវឌ្ឍជាបន្តបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា មន្ទីរពេទ្យ សាលារៀន បណ្ដាញចរន្តអគ្គិសនីប្រើប្រាស់ ផ្លូវបេតុងខ្វាត់ខ្វែងងាយស្រួលធ្វើដំណើរ បើទោះតំបន់ខ្លះមិនមានផ្លូវបេតុងក៏មានត្រឹមផ្លូវក្រាលក្រួសក្រហមងាយធ្វើដំណើរផងដែ។

លោក ដាំ វណ្ណថា ជាប្រធានសហគមន៍ ជនជាតិដើមភាគតិចស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សហគមន៍នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ដោយ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរឃុំចៅសង្កាត់បានព្យាយាមអភិវឌ្ឍតាមមូលដ្ឋានទីប្រជុំជន និងជនបទឲ្យមានភាពរីកចម្រើន ជាពិសេសមានផ្លូវល្អសម្រាប់ធ្វើដំណើរ សាលារៀនក៏នៅជិតផ្ទះ និងមានមណ្ឌលសុខភាពសម្រាប់ពិនិត្យនិងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។ ក្នុងនាមសហគមន៍ក៏បានស្រូបយកអត្ថប្រយោជន៍យ៉ាងច្រើនផងដែរពីសំណាក់ភ្ញៀវវទេសចរជាតិអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងសហគមន៍របស់ខ្លួន ពិសេស ភ្ញៀវទេសចរជាច្រើនបានមកទស្សនាកម្សាន្តនៅភូមិពូតាំងដែលស្ថិតក្នុងសង្កាត់រមនា ព្រោះនៅទីនេះមានវាលស្មៅខៀវខ្ចី ទេសភាពស្រស់បំព្រង ហើយនៅក្នុងប្រជាសហគមន៍ក៏មានសម្ដែងសិល្បៈ របាំប្រពៃណីជនជាតិដើមភាគតិច និងមានអាហារប្រចាំតំបន់ផងដែរដូចជាសម្លព្រោងបំពង់ឬស្សី សម្លវ៉ិ ។ លើសពីនោះភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តតាមរយៈជិះដំរី ឆ្ពោះទៅរមណីយដ្ឋានទឹកជ្រោះពូតាំងបែបផ្សងព្រេងផងដែ។

លោបញ្ជាក់អះអាងថា សកម្មភាពទាំងអស់នេះ ហើយគឺបានមកពីការមានសុខសន្តិភាពការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ទើបប្រជាពលរដ្ឋក៏ដូចជាប្រជាសហគមន៍ បានអត្ថប្រយោជន៍រកចំណូលបាន និងមានជីវភាពសមរម្យ រស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
អត្ថបទ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


