សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាងល្អគ្មានមនុស្សរបួស
ភ្នំពេញ ៖ ឆាបឆេះសម្ភារៈ ក្នុងធនាគារព្រីនស៍ អស់មួយចំនួន ដោយសារមូលហេតុ មកពីឆ្លងចរន្តអគ្គិសនី ផ្អើលពលរដ្ឋ នឹង សមត្ថកិច្ចទាំងយប់។ អគ្គិភ័យនេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧ នឹង ៥០នាទីយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចធនាគារព្រីនស៍ ស្ថិតលើបណ្តោយផ្លូវជាតិលេខ០១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា គេបានឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងធនាគារខាងលើ ខណៈនោះដោយកើតមានចិត្តសង្ស័យ គាត់ដើរទៅមើល ក៏ប្រទះឃើញអណ្តាតភ្លើងឆេះ លាយឡំផ្សែងកំពុងហ៊ុយ ចេញមកខាងក្រៅ។ ភ្លាមៗ គាត់បានស្រែកផ្អើលឆោឡោ ដើម្បីឱ្យពលរដ្ឋផ្សេងទៀតជួយ ទំនាក់ទំនងរកសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងហៅនគរបាលជំនាញពន្លត់អគ្គិភ័យ មកអន្តរាគមន៍ កុំមានការរាលដាលកាន់តែខ្លាំង។

ករណីឆាបឆេះដែរ បានបង្កការខូចខាតអស់សម្ភារៈជាន់ផ្ទាល់ដីដូចជា ម៉ាស៊ីនត្រជាក់ចំនួន០៥គ្រឿង , ទូរទស្សន៍ចំនួន ០១គ្រឿង , សាឡុងទទួលភ្ញៀវចំនួន ០២ឈុត កៅអីចំនួន ០៤ជួរ ស្មើ ១២កៅអី តែមិនបង្កឱ្យមនុស្សរងរបួសនោះឡើយ ហើយក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង , រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿង , រថយន្តអគ្គិភ័យទីក្រុងកោះពេជ្យចំនួន ០៣គ្រឿង , រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី កើតទៅអគ្គិភ័យ៕
អត្ថបទ ៖ រដ្ឋា










-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


