ព័ត៌មានអន្ដរជាតិ
ត្រាំ ស្នើឲ្យ ពូទីនបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈរុស្ស៊ីថ្កោលទោសការវាយប្រហារអ៊ីរ៉ង់
ប្រធានាធិបតីសហរដ្ឋអាមេរិកដែលប្រារព្ធខួបកំណើតវ័យ៧៩ឆ្នាំ ជាមួយការធ្វើព្យុហយាត្រាកងទ័ពសហរដ្ឋអាមេរិកដ៏កម្រ ក្នុងពេលសង្គ្រាមផ្ទុះឡើងយ៉ាងកក្រើកនៅមជ្ឈឹមបូព៌ា និងនៅអ៊ុយក្រែន បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មួយថ្ងៃមុនអំពីសង្គ្រាមនៅអ៊ីរ៉ង់ និង សង្គ្រាមនៅអ៊ុយក្រែន។

ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំមហាអំណាចនុយក្លេអ៊ែរសហរដ្ឋអាមេរិកនិងរុស្ស៊ី កាលថ្ងៃសៅរ៍ ដែលត្រូវបានបណ្តាញសារព័ត៌មានបស្ចឹមប្រទេសជាច្រើន រាយការណ៍ថា កំពូលមេដឹកនាំទាំងពីរបានចំណាយពេលតិចតួចនិយាយពីការស្វែងរកសន្តិភាពនៅអ៊ុយក្រែន ដោយភាគីទាំងពីរផ្តោតលើវិបត្តិអ៊ីរ៉ង់និងអ៊ីស្រាអែល ដែលឈានចូលដល់ថ្ងៃទី៣នៅថ្ងៃនេះ។
ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរុស្ស៊ីដ៏ខ្លាំងក្លាក្នុងការគាំទ្ររុស្ស៊ី និងផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែននោះ បានធ្វើឲ្យរុស្ស៊ីខឹងខ្លាំងបំផុត និងចាត់ទុកការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលគ្មានការបង្កហេតុសោះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ តាមសារបង្ហោះតាមបណ្តាញសង្គម Truth Social របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យលោក ពូទីន បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយថា សង្គ្រាមនៅអ៊ីរ៉ង់ក៏គួរតែបញ្ចប់ដូចគ្នា។
លោក បានសរសេរបន្តថា៖«លោកពូទីនមានអារម្មណ៍ដូចជាខ្ញុំដែរ សង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់គួរតែត្រូវបញ្ចប់ ដែលខ្ញុំបានពន្យល់ សង្គ្រាមរបស់គាត់គួរក៏ត្រូវបញ្ចប់ដូចគ្នាដែរ»។
ប្រធានាធិបតិ ដូណាល់ ត្រាំ បាននិយាយថា លោកបានជជែកស្ថានភាពជុំវិញអ៊ីរ៉ង់យ៉ាងលម្អិតជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរពូទីន នៅថ្ងៃសៅរ៍។
លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះលើបណ្តាញសង្គម Truth Social របស់លោកថា៖«ប្រធានាធិបតី ពូទីន បានហៅមកកាន់ខ្ញុំនៅព្រឹកនេះ ជូនពរខ្ញុំល្អៗក្នុងថ្ងៃកំណើត ប៉ុន្តែកាន់តែសំខាន់ជាងនេះទៅទៀតនោះ ការជជែកពីអ៊ីរ៉ង់ ដែលជាប្រទេសដែលគាត់ស្គាល់ច្បាស់ណាស់។ យើងនិយាយគ្នាយ៉ាងវែង ដោយពេលវេលាតិចតួច និយាយអំពីរុស្ស៊ីនិងអ៊ុយក្រែន ប៉ុន្តែនឹងនិយាយវានៅសប្តាហ៍ក្រោយ»។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងាព័ត៌មានរុស្ស៊ី TASS ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់អ្នកសារព័ត៌មានថា ការលោកពូទីនបានបញ្ជាក់ប្រាប់ លោក ត្រាំ ថា ទីក្រុងមូស្គូត្រៀមខ្លួនរួចរាល់ដើម្បីបន្តចរចាជាមួយទីក្រុងកៀវ ក្រោយថ្ងៃ ទី២២ខែមិថុនា។
យោងសេចក្តីរាយការណ៍បស្ចឹមប្រទេស កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ (UNSC) ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលដែលដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់ តំណាងប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសតការវាយប្រហារយោធារបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឲ្យមានការបញ្ចប់ជាបន្ទាន់ចំពោះការកើនឡើងនេះនិងព្រមានអំពីផលវិបាកសកលលោកធ្ងន់ធ្ងរ។
សារព័ត៌មាន I24 បានស្រង់សម្តី លោក Fu Cong ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ ដោយបានថ្កោលទោសនូវអ្វីដែលលោកបានពណ៌នាថា «ជាការរំលោផអធិបតេយ្យអ៊ីរ៉ង់» ហើយ ជំរុញគ្រប់ភាគីទាំងអស់ឲ្យបញ្ឈប់សកម្មភាពយោធាដ៏គ្រោះថ្នាក់នេះ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


