កីឡា
ញាក់សាច់! Nico Williams ព្រមព្រៀងលក្ខខណ្ឌផ្លាស់ទៅ Barcelona ហើយ
ខ្សែប្រយុទ្ធស្លាបរបស់ Athletic Club កីឡាករ Nico Williams ព្រមទទួលយកសំណើក្នុងការផ្លាស់ទៅចូលរួមជាមួយ FC Barcelona បន្ទាប់ពីភ្នាក់ងាររបស់គេ និងនាយកប្រត្តិបត្តិផ្នែកកីឡាលោក Deco ណត្តិជួបគ្នា ដើម្បីចរចាលើការផ្ទេរនេះ។

Williams ដែលបច្ចុប្បន្នមានវ័យ ២២ ឆ្នាំ ធ្លាប់មានទំនាក់ទំនងជាមួយ Barcelona ម្តងហើយ កាលពីរដូវក្តៅឆ្នាំ ២០២៤ ប៉ុន្តែចុងក្រោយ រូបគេបានសម្រេចចិត្តស្នាក់នៅជាមួយ Athletic Club បន្តទៀត ដោយច្រានចោលការផ្ទេរមកកាន់ទឹកដី Camp Nou។
យ៉ាងណាក៏ដោយ នៅរដូវក្តៅនេះ Williams នៅតែទទួលបានការចាប់អារម្មណ៍ពី Barcelona និងមានក្លិបមួយចំនួនទៀតដូចជា Bayern Munich និង Arsenal។ ប៉ុន្តែរបាយការណ៍ចុងក្រោយនេះ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ វ័យ ២២ ឆ្នាំ គឺចង់លេងនៅ La Liga បន្តទៀត ដោយចូលរួមជាមួយក្រុមអ្នកមានបុណ្យ។

ប្រភពដដែលបានបន្ថែមថា ភ្នាក់ងាររបស់ Williams និងនាយកប្រត្តិបត្តិផ្នែកកីឡារបស់ Barcelona លោក Deco បានណត្តិជួបគ្នា ដើម្បីពិភាក្សាអំពីការផ្ទេរនេះ។ សេចក្តីរាយការណ៍ចុងក្រោយបានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ Athletic Club រូបនេះ បានយល់ព្រមទទួលយកសំណើរបស់ Barcelona ដែលផ្តល់ប្រាក់ពលកម្មឱ្យខ្លួនចំនួន ៧.៣ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បន្ទាប់ពីបង់ពន្ធរួច។
គួរបញ្ជាក់ថា Williams គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោរមួយរូបរបស់ Athletic Club និងក្រុមជម្រើសជាតិ អេស្ប៉ាញ ខណៈកាលពីរដូវកាលមុន ២០២៤-២០២៥ រូបគេរកបាន ១១ គ្រាប់ និង ៧ assist ក្នុងចំណោមការបង្ហាញខ្លួន ៤៥ ប្រកួតគ្រប់កម្មវិធី៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


