Connect with us

ចរាចរណ៍

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ធុនធំមួយគ្រឿង បើកគេចម៉ូតូឆ្លង ស្របពេលផ្លូវកោង បណ្តាល​ក្រឡាប់ខ្ទាត​ធុងស្តុកទឹក សម្រាប់​ក្រឡុក​សុីម៉ង់ សង្កត់លើម៉ូតូ០៤គ្រឿង នឹង​បង្ក​ឱ្យមនុស្សប្រុសស្រី០៥នាក់ របួស​ធ្ងន់ស្រាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ០៣ នឹង ៣០នាទី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើ​តាម​ប្រភព​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋបានប្រាប់​ឱ្យ​ដឹង​ថា មុនកើតហេតុ មានរថយន្តធុនធំ ដឹកទឹកសម្រាប់ក្រឡុកសុីម៉ង់ មួយគ្រឿងម៉ាក ហុីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-6791 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង មិនចាំម៉ាក បានបើកឆ្លងផ្លូវ បង្ក​ឱ្យអ្នកបើករថយន្តធំ ជាន់​ហ្រ្វាំងបួងចង្កូតគេច ប៉ុន្តែ​ដោយ​សារ​រថយន្តដឹកធ្ងន់ផង បាន​ក្រឡាប់​ធ្លាក់​ធុង ដែលស្តុកទឹកពេញ ខ្ទាតចេញពីរថយន្ត ចូលផ្ទះពលរដ្ឋ សង្កត់លើមនុស្សប្រុសស្រី០៥នាក់ រងរបួសធ្ងន់ស្រាល បញ្ជូន​ទៅ​មន្ទីរពេទ្យ រួមនឹងម៉ូតូចំនួន០៤គ្រឿងរងការខូចខាត នៅ​នឹង​កន្លែង ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន​បាន​ចុះ​មក​ដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងស្ទូចរថយន្តធុនធំ ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៥០ វិនាទី មុន

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

សន្តិសុខសង្គម៣២ នាទីutes មុន

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេចតេជោ៖ កម្ពុជា​ មិនសុំអាវុធពីបរទេសដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគ្រាន់តែសុំអន្តរជាតិប្រាប់ថៃឱ្យចូលទៅICJ ដោះស្រាយបញ្ហាព្រំដែន

ព័ត៌មានជាតិ៤៥ នាទីutes មុន

កម្ពុជា នឹងប្ដឹងរឿងព្រំដែនទៅICJ នៅថ្ងៃទី១៥ មិថុនា ចំថ្ងៃខួប៦៣ឆ្នាំ ថៃធ្លាប់ចុកចាប់ព្រោះចាញ់ក្ដីកម្ពុជារឿងប្រាសាទព្រះវិហារ

ព័ត៌មានជាតិ៥៧ នាទីutes មុន

កិច្ចប្រជុំរឿងព្រំដែនកម្ពុជា-ថៃ ថ្ងៃស្អែក នឹងមិនជជែកពីរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី

Sokha Hotels

ព័ត៌មានពេញនិយម