កីឡា
ស្រាយចម្ងល់រឿងជប៉ុនអវត្តមាន Nishida, Takahashi, Ishikawa ក្នុងពាន FIVB Nations League
ផ្ទុះជាចម្ងល់សម្រាប់អ្នកគាំទ្របាល់ទះ ក្នុងការប្រកួតសប្តាហ៍ទី ១ ក្នុងពានរង្វាន់ FIVB Men’s Volleyball Nations League ២០២៥ មិនមានវត្តមានស្មាត់សំខាន់ទាំង ៣ ដូចជា Yuji Nishida, Yuki Ishikawa និង Ran Takahashi។

ជាការពិត ការប្រកួតពាន FIVB Men’s Volleyball Nations League ២០២៥ សប្តាហ៍ទី១ ជប៉ុនបានបញ្ចប់ការប្រកួតចំនួន ៣ ប្រកួតហើយ ក្នុងនោះពួកគេឈ្នះ ២ ប្រកួត (ឈ្នះចិន និងស៊ែប៊ី) និងចាញ់ ១ ប្រកួត(ចាញ់ប៉ូឡូញ) ខណៈបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្នុងតារាងចំណាត់ថ្នាក់។
ទោះបីយ៉ាងណា ក្នុងការប្រកួតទាំង ៣ ខាងលើ គឺក្រុមសាំម៉ូរ៉ៃជប៉ុន មិនមានវត្តមានតួអង្គសំខាន់ដូចជា Nishida, Ishikawa និង Takahashi ឡើយ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ថាតើមានបញ្ហាអ្វី ទើបកីឡាករ ៣ នាក់ខាងលើមិនបានចូលរួម?

មែនទែនទៅ អវត្តមានរបស់កីឡាករទាំង ៣ នាក់ខាងលើ គឺពុំមានបញ្ហាអ្វីឡើយ ដោយអ្នកទាំង ៣ សុទ្ធតែត្រូវបានគ្រូបង្វឹកថ្មីលោក Laurent Tillie កោះហៅចូលក្នុងក្រុមជម្រើសជាតិ ក្នុងចំណោមកីឡាករទាំង ៤៣ នាក់ ដើម្បីចូលរូមប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball Nations League ២០២៥។
ប៉ុន្តែនៅក្នុងការប្រកួតសប្តាហ៍ទី ១ គឺលោក Tillie មិនបានបញ្ចូលឈ្មោះពួកគេទៅក្នុងការប្រកួតឡើយ នោះគឺដោយសារការប្រកួតទើបតែចាប់ផ្តើមជុំដំបូង។ ម្យ៉ាងទៀតលោកចង់ផ្តល់ឱកាសឱ្យកីឡាករយុវជនបានបង្ហាញសមត្ថភាពនៅលើទីលាន។ យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតសប្តាហ៍ទី ២ ឬនៅក្នុងវគ្គសំខាន់ ដូចជានៅជុំចុងក្រោយចាប់ពីវគ្គ ៨ ក្រុមតទៅ ប្រសិនបើជប៉ុនបានឡើង ជឿជាក់ថា ពួកគេទាំង ៣ នឹងមានវត្តមានឡើងវិញ ដើម្បីជួយក្រុមប្រជែងយកមេដាយ។
គួរបញ្ជាក់ថា ការប្រកួតសប្តាហ៍ទី ១ ក្រុមជប៉ុន នៅសល់ ១ ប្រកួតទៀត ដោយនៅថ្ងៃស្អែកទី ១៥ ខែ មិថុនា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ហូល្លង់ ដោយឡែកការប្រកួតសប្តាហ៍ទី ២ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី ២៥ ខែ មិថុនា ដល់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


