Connect with us

ព័ត៌មានជាតិ

រកឃើញ​កម្មកររោងចក្រ ៨៦​នាក់ នៅខេត្ត​កំពង់ឆ្នាំងឆ្លងជំងឺ​កូ​វីដ​

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន៨៦នាក់​ថ្មី​បន្ថែមទៀត ដែលជា​កម្មករ បុគ្គ​លិក​ខ្មែរ និង​បរទេស បម្រើ​ការងារ​នៅ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (​ខេ​ម​បូ​ឌា​) និង​រោងចក្រ តឹក​ហ្វុក (​ខេ​ម​បូ​ឌា​) ហ្គា​មេន ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​ផ្សារ​ត្រាច និង​ភូមិ​លង្វែក ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡា​ច ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​មកដល់​ថ្ងៃនេះ ខេត្ត​កំពង់ឆ្នាំង​មាន​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន​១៦១​នាក់ ស្រី​១២១នាក់ , អ្នកជា​សះស្បើយ​សរុប​ចំនួន២៩ ស្រី​១៤​នាក់ , អ្នកស្លាប់​សរុប​ចំនួន​២​នាក់ ស្រី​២​នាក់ , និង​កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន​១៣០នាក់ ស្រី​១០១​នាក់ ៕ អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម