ជីវិតកម្សាន្ដ
អ៉ីវ៉ា ស្នើកសិករខ្មែរនិងឈ្មួញកណ្តាល កុំឆ្លៀតឱកាសក្នុងកាលៈទេសៈបច្ចុប្បន្ន ហើយបន្តរក្សាតម្លៃកសិផលឱ្យសមរម្យ
តារាចម្រៀងកញ្ញ ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បានចេញមុខអំពាវនាវនិងសំណូមពរដោយទទូចដល់កសិករខ្មែរ និង បណ្តាឈ្មួញកណ្តាលកុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញផ្សេងៗដោយរក្សាតម្លៃកសិផលឱ្យសមរម្យ ខណ:ដែលកម្ពុជានិងថៃកំពុងមានបញ្ហាប្រឈមដាក់គ្នា។

តារាចម្រៀងរូបស្រស់កញ្ញា អ៉ីវ៉ា សំណូមពរប្រជាកសិករខ្មែរនិងឈ្មួញកណ្តាល កុំឈ្លៀតឱកាសនិងរក្សាតម្លៃកសិផលក្នុងតម្លៃសមរម្យដើម្បីខ្មែរយើងទាំងអស់គ្នា ខ្មែរជួយខ្មែរ ខ្មែរមានសាមគ្គីភាពខ្មែរស្រលាញ់ខ្មែរ។
កញ្ញា អ៉ីវ៉ា បាននិយាយបន្ថែមទៀតថា “ជួយ Share គ្នាដើម្បីបង្ហាញពីសាមគ្គីភាពខ្មែរនិងខ្មែរ សូមចាប់ផ្តើមពីពួកយើងទាំងអស់គ្នាឱ្យតែមានសាមគ្គីភាពខ្ញុំជឿជាក់ថាពួកគាត់នឹងយល់។ ខ្ញុំដឹងថាពិបាកតែត្រូវតែចាប់ផ្ដើមពីពួកយើងទាំងអស់គ្នា”។
តាមរយ:ការអំពាវនាវខាងលើនេះ គេសង្កេតឃើញមានមហាជនមួយចំនួនបានបង្ហាញការគាំទ្រនូវការលើ ឡើងរបស់តារាស្រីកញ្ញា អ៉ីវ៉ា គ្រប់គ្នា។
តារាចម្រៀងស្រីកញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បច្ចុប្បន្នក្រៅពីការមមាញឹកលើអាជីពសិល្ប: តាមរយ:ការចេញច្រៀងតាមបណ្តាខេត្តនានា គឺតារាស្រីរូបនេះក៏មានមុខរបរផ្ទាល់ខ្លួនដោយលក់ផលិតផលតាមអនឡាញដូចអ្នកសិល្ប:ដទៃដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


