ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ផ្តាំអ្នកជ្រុលនិយមថៃថា បើចង់បានសម្បត្តិខ្មែរខ្លាំង គួរធ្វើបុណ្យផ្សងកើតជាខ្មែរ
តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ទេព បូព្រឹក្ស កាលរសៀលថ្ងៃទី១៣ ខែមិថុនានេះ បានបង្ហោះសារដ៏មានអត្ថន័យមួយដោយផ្តាំទៅថៃដូច្នេះថា “បើចង់បានខ្លាំងណាស់ឯងខំធ្វើបុណ្យផ្សងថាពេលខ្ញុំស្លាប់ទៅសូមជាតិក្រោយកើតជាខ្មែរ”។

តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ភ្ជាប់វីដេអូនៃបទចម្រៀងខ្លួនថា ដោយលើកខ្លឹមសារពោរពេញដោយអត្ថន័យថា “ជារបស់ខ្មែរទោះស្លាប់មិនប្រែថែឲ្យបានដល់ទីបញ្ចប់ គ្មានឈាមជាខ្មែរអ្នកមិនអាចក្បែរមិនអាចដោះសោរកំណប់”។
ទន្ទឹមនឹងខ្លឹមសារខាងលើ អ្នកនាង ទេព បូព្រឹក្ស បានដាក់ចំៗទៅកាន់អ្នកជ្រុលនិយមថៃថា “យើងប្រាប់ឯងមួយ បើចង់បានខ្លាំងណាស់ ឯងត្រូវខំធ្វើបុណ្យឲ្យច្រើនហើយផ្សងថា ពេលខ្ញុំស្លាប់ទៅសូមឲ្យជាតិក្រោយកើតជាខ្មែរ”។ ការលើកឡើងនេះ ត្រូវបានសាធារណជនរបញ្ចេញមតិពីគាំទ្រផងដែរ។
គួររម្លឹងដែរថា កាលពីអំឡុងឆ្នាំ២០២៤ តារាចម្រៀង ទេព បូព្រឹក្ស បានលើកឡើងខ្លឹមសារភ្ជាប់បទចម្រៀងបទ “ទេវរាជ “ ថា ពួកយើងគួរតែដើរដល់ចំណុចមួយដែលមិនចាំបាច់កាប់ថ្ម ឬចំហរទ្រូងប្រាប់អ្នកណាថានេះជារបស់យើង ព្រោះវត្ថុដែលយើងកំពុងមាន ដែលយើងកំពុងរក្សាទាំងអស់នេះគឺជាទីប្រាថ្នា ចង់បានចង់ដូច ចង់ប៉ង ចម្លង ចង់ពាល់ អន្ទះសារចង់ដល់នូវដំណែលនេះ ។
តារាចម្រៀងរូបនេះបន្ថែមថា “ដូច្នោះហើយចូលបងប្អូនកូនចៅរួមគ្នាជាធ្លុង រក្សាឱ្យគង់ កុំឱ្យវៀចវេរ សុរិយាអស្ចារ្យរន្ទឺអាគ្នេយ៍ បន្សល់ទុកកេរ្តិ៍ ខ្មែរតជំនាន់។ យើងខ្ញុំជាអ្នកដល់នូវឧបនិស្ស័យសូមចែករំលែកស មិទ្ធផលនេះជូនជនរួមជាតិ សូមទទួលយកដោយក្តីស្រលាញ់និងមោទនភាព”៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


