រដ្ឋបាលខេត្តរតនគិរី បានសម្រេចបិទទីតាំងចំនួន១០កន្លែង ស្ថិតនៅក្នុង ឃុំលំជ័រ និងឃុំប៉ាតេ នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរីជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៣ រហូតដល់មានការជូនដំណឹងជាថ្មី។ ការប្រកាសបិទខ្ទប់ជាបន្ទាន់នេះ គឺបន្ទាប់ពីអាជ្ញាធរ រកឃើញបុរសម្នាក់ឈ្មោះ បឿន យុក អាយុ ៣៧ឆ្នាំ មានវិជ្ជមានកូវីដ ហើយបានពាក់ព័ន្ធផ្ទាល់នឹងទីតាំងទាំងនោះ។ អត្ថបទ៖វុទ្ធឦសាន
នៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១....
រដ្ឋបាលខេត្តកណ្ដាលបានបន្តអនុវត្តវិធានការរដ្ឋបាលដាក់ភូមិមួយចំនួនក្នុងស្រុកអង្គស្នួលជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ តំបន់ក្រហមមានផ្នែកខ្លះនៃភូមិស្វាយជ្រុំ និងផ្នែកខ្លះនៃភូមិអណ្តូង(លើកលែងផ្នែកខ្លះដែលកំណត់ជាតំបន់លឿងទុំ) នៃឃុំបែកចាន។ ចំណែកឯតំបន់លឿងទុំមានភូមិពងទឹក ភូមិត្នោតម្ដើម ផ្នែកខ្លះនៃភូមិស្វាយជ្រុំ (ស្ថិតនៅប៉ែកខាងជើងចាប់ពីផ្លូវចូលភូមិផ្នែកខាងកើតជាប់ផ្លូវជាតិលេខ៤) និងផ្នែកខ្លះនៃភូមិអណ្តូង នៃឃុំបែកចាន។ រីឯតំបន់លឿង មានភូមិកម្ពោតស្បូវ ភូមិព្រៃបឹង ភូមិចក នៃឃុំបែកចាន និងភូមិព្រៃពពេលនៃឃុំពើក៕ អត្ថបទ៖ សំអឿន
អាជីវករ និងកម្មកររោងចក្រ ព្រមទាំងប្រជាពលរដ្ឋចំនួន ៥០នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ត្រឹមរយៈពេល២៤ម៉ោងនៅថ្ងៃទី១៣ខែឧសភា...
នៅព្រឹកនេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសថ្មីមួយ ស្ដីពីចំនួនអ្នកឆ្លងកូវីដថ្មី ត្រូវបានរកឃើញរហូតដល់ទៅ ៤៥នាក់ (ស្រី ៣៨នាក់) នៅមណ្ឌលចត្តាឡីស័កឃុំបាកាម ឃុំពោធិ៍រំចាក និងឃុំស្នោ ស្រុកព្រៃកប្បាស។ អ្នកវិជ្ជមានទាំង ៤៥នាក់នោះ សុទ្ធតែជាបុគ្គលិកធ្វើការនៅរោងចក្រ សាន់ បូ។ នេះបើយោងតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៣ ឧសភា ២០២១។
ប្តីប្រពន្ធមួយគូរបានបេីករ៉ឺម៉កដឹកបន្លែងរកកន្លែងដាក់លក់តាមចិញ្ចេីមផ្លូវ....
លុះពេលធ្វើដំណើរបានបន្តិចស្រាប់តែរន្ទះបាញ់លាន់ឮយ៉ាងកក្រើក....