រន្ទះបាញ់ចំនួនពីរករណីនៅស្រុកភ្នំស្រុកបានផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួសធ្ងន់ស្រាល៤នាក់ផ្សេងទៀត...
រដ្ឋបាលខេត្តតាកែវ បានប្រកាសរកឃើញ អាជីវករ និងកម្មកររោងចក្រ ព្រមទាំងប្រជាពលរដ្ឋចំនួន ៣០នាក់ ទៀតមានវិជ្ជមានជំងឺកូវីដ១៩ ត្រឹមរយៈពេល២៤ម៉ោងនៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១។ រដ្ឋបាលខេត្តតាកែវ ក៏អំពាវនាវឱ្យបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំង៣០នាក់ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកវិរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះរៀងរាល់ម៉ោងធ្វើការ៕ អត្ថបទ៖ deth leng
-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ -នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ -នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
កសិករ ប៊ូ ម៉ាន កំពុងពង្រីកផ្ទៃដីដាំដុះ ប្រមាណជិត១០ហិចតា ក្នុងភូមិទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានចាប់អារម្មណ៍មកបង្កបង្កេីនផលប្រភេទពូជដំណាំ ដែលមានលក្ខណៈខុសប្លែកពីគេ ដូចជាពួូកផ្លែឳឡឹកលឿង ត្រសក់ផ្អែម ពោតពណ៍ស្វាយ និងម្នាស់ទឹកឃ្មុំក្នុងឃុំទន្លេបិទ។ បច្ចុប្បន្នផលដំណាំរបស់លោក ពុំមានអ្នកដាំច្រើនទេ និងកំពុងត្រូវប៉ាន់លើផ្សារខ្លាំងណាស់។ នេះបើតាមការបញ្ជាក់របស់ លោក ប៊ូ ម៉ាន ។ លោក ប៊ូ ម៉ាន...
ផ្សារទូទាំងរាជធានីភ្នំពេញមិនថាផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងអនុវត្តបន្តបិទរយៈពេលមួយសប្តាហ៍ទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការបន្តបិទ ត្រូវបានអនុវត្តពីម៉ោង (សូន) ថ្ងៃទី ១៥ ខែឧសភា ដល់ថ្ងៃ ២១ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា តាំងពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ ឱ្យបិទជាបណ្ដោះអាសន្នផ្សារទូទាំងរាជធានីភ្នំពេញ និងបានបន្តរហូតដល់ថ្ងៃ ២១ ខែឧសភា ឆ្នាំ...
រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ២០២១ថា ទើបធ្វើតេស្តរកឃើញអ្នកជំងឺកូវីដទាំង ៩ នាក់ ក្នុងនោះពលករមកពីប្រទេសថៃចំនួន៤នាក់ និងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: ចំនួន ៥ នាក់ ព្រមទាំងមានអ្នកជាសះស្បើយចំនួន ២ នាក់ ផងដែរ។ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៥ នាក់ បានព្យាបាលជាសះស្បើយ...
តំបន់ដែលលោកកំពុងបង្កបង្កេីនផលនេះជាតំបន់វាលទំនាប ដីមានជីវជាតិល្អ....