សហស្ថាបនិកកម្មវិធី Ethereum លោក Vitalik Buterin បានធ្វើការបរិច្ចាគប្រាក់ជាង១ពាន់លានដុល្លារអាមេរិក នៃកាក់ shiba inu របស់លោកដើម្បីជាមូលនិធិសង្គ្រោះដល់ប្រទេសឥណ្ឌាដែលកំពុងទទួលរងវិបត្តិកូវីដ-១៩ដ៏អាក្រក់។ យោងតាម wallet ជាសាធារណៈរបស់លោកបានឱ្យដឹងថា កាលពីថ្ងៃពុធ អ្នកជំនាញបង្កើតកម្មវិធីសញ្ញាតិរុស្ស៊ី-កាណាដាអាយុ២៧ឆ្នាំ បានផ្ទេរកាក់ shiba inu ចំនួន៥០ទ្រីលានស្មើនឹង១ពាន់លានដុល្លារអាមេរិកចូលទៅមូលនិធិសង្គ្រោះវិបត្តិកូវីដ-១៩ឥណ្ឌា (India Covid-Crypto Relief Fund )។ លោកក៏បានផ្ទេរប្រាក់ ៥០០ Ether ប្រហែលជា១.៩លានដុល្លារអាមេរិកទៅមូលនិធិសង្គ្រោះដែរ។...
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា វិធានការបិទខ្ទប់នៅក្រុងព្រះសីហនុក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះទទួលបានលទ្ធផលជោគជ័យ ដោយធ្វើឱ្យអត្រាឆ្លងជំងឺកូវីដ‑១៩ ធ្លាក់ចុះជាបន្តបន្ទាប់ពី២០ភាគរយរហូតដល់ក្រោម១ភាគរយ។ លោកអភិបាលខេត្តបានបន្តទៀតថា៖ “ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការឆ្លងមានកម្រិតខ្ពស់ មានរហូតជាង ២០ភាគរយ។ ក្រោយពេលបិទខ្ទប់ អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគរយ។ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយនៃជំងឺកូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់”៕ អត្ថបទ៖ សំអឿន
ឥឡូវនេះ មានមនុស្សចំនួនបួននាក់ហើយ ដែលបានស្លាប់នៅចក្រភពអង់គ្លេសដោយសារវីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា។ នេះជាករណីស្លាប់ក្នុងប្រទេសដែលត្រូវបានគេដឹងដំបូងបង្អស់ ដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលបានបង្ហាញថា ការស្លាប់មនុស្សចំនួន៤នាក់ដោយសារវីរុសបំប្លែងខ្លួន B.1.617.2 បានកើតឡើងនៅចន្លោះថ្ងៃទី៥ ដល់ទី១២ ខែឧសភា។ វីរុសបំប្លែងខ្លួនបីទៀត ដែលត្រូវបានកំណត់ដោយ WHO ថាជាមេរោគត្រូវព្រួយបារម្ភគឺមាន វីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូងនិងប្រេស៊ីល៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Sky News
នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញលំដាប់កំពូលនិយាយនៅថ្ងៃសុក្រ ថា វាដូចជាបេសកកម្មអត្តឃាតមួយសម្រាប់ប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះ។ លោក Mikitani លើកឡើងថា លោកបានកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យលុបចោលគម្រោងព្រឹត្តិការណ៍កីឡានៅក្រុងតូក្យូដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ Mikitani មានប្រសាសន៍បន្ថែមថា ៖«វាគ្រោះថ្នាក់ដែលរៀបចំព្រឹត្តិការណ៍អន្តរជាតិពីជុំវិញពិភពលោក។ ដូច្នេះហានិភ័យធំណាស់។ វាមិនល្អទេ ហើយយើងឃើញប្រទេសជាច្រើនកំពុងតស៊ូដូចជាឥណ្ឌា និងប្រេស៊ីលជាដើម។ វាមិនមែនជាពេលដែលត្រូវរៀបចំទេ»។
រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិខណៈនៅដើមរដូវវស្សានេះមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់
ភរិយាឧកញ៉ា ឌួង ងៀប លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោក ជំទាវផ្ទាល់ រួមទាំងកូនប្រុសព្រះតេគុណ ឌួង ឆាយ។ ក្នុងសន្និសីទនារសៀលនេះដែរ លោកជំទាវ បានលាតត្រដាងរឿងរ៉ាវផ្ទៃក្នុង និងដំណើរដើមចម រួមទាំងភស្តុតាងជាច្រើន មុនអតីតកូនប្រសារស្រី...
អាជ្ញាធរខេត្តកំពង់ចាមបានឲ្យដឹងថា ការរៀបចំបាវខ្សាច់ការពារច្រាំងទន្លេដែលបានបាក់ស្រុតនៅស្រុកស្រីសន្ធរ និងស្រុកកងមាសបានបូមខ្សាច់ធ្វើទ្រនាប់បាតច្រាំង