មន្ត្រីកងរាជអាវុធហត្ថចំនួន១០នាក់រស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានរកឃើញថា មានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន១៥៤នាក់ ដែលសាលារាជធានីភ្នំពេញបានប្រកាសនៅថ្ងៃនេះ។ នេះបើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ។ ក្រៅពីនេះក៏មានកម្មកររោងចក្រ និងកម្មករសំណង់ បុគ្គលិកក្រុមហ៊ុន អ្នកលក់ផ្លែឈើ បុគ្គលិកផ្សារទំនើបជនជាតិចិន និងអ្នករត់កង់បីបានឆ្លងជំងឺកូវីដ១៩។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២១១៤១នាក់ អ្នកជាសះស្បើយចំនួន៩៥១៩នាក់ និងអ្នកស្លាប់កើនឡើងដល់១៤២នាក់៕ អត្ថបទ ៖ សំអឿន
ឪពុកដែលសម្លាប់ប្រពន្ធ និងកូនរបស់ខ្លួន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស
មេខ្យល់ទាំង៥នាក់មាន២នាក់ឃាត់ខ្លួននៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ...
រដ្ឋបាលស្រុក Funing ដែលស្ថិតនៅភាគនិរតីប្រទេសចិន បានចេញវិធានការរដ្ឋបាលថ្មីមួយ គឺហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងការប្រារព្ធពិធីផ្សេងៗទៀត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកណ្តាលឱ្យពលរដ្ឋ ងាកមកសន្សំសំចៃលុយជាងមុន។ រដ្ឋបាលប្រចាំស្រុកមួយនេះ ក៏បានដាក់ចេញនូវច្បាប់ថ្មីៗ ដូចជាការកំណត់ចំនួនភ្ញៀវ និងចំនួនតុ ក្នុងពិធីរៀបមង្គលការ និងពិធីបុណ្យសព រួមទាំងការហាមឃាត់ផ្តល់អំណោយជាសាច់ប្រាក់ច្រើនជាង ២០០ យ័ន ស្មើនឹង៣១ដុល្លារផងដែរ។ យោងតាមសារាចរណែនាំថ្មីដែលដាក់ចេញកាលពីសប្តាហ៍មុនបានអះអាងថា ពិធីជប់លៀងថ្ងៃកំណើត ការដំឡើងឋានៈការងារឬឡើងគេហដ្ឋានថ្មី នឹងត្រូវហាមឃាត់ចាប់ពីខែនេះតទៅ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ BBC
ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែឧសភា បានប្រកាសថាលោកជំទាវ មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីមានវិជ្ជមានកូវីដ១៩។ លោកជំទាវ មានវ័យ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca (Covishield) ដូសទី២នៅមន្ទីរពេទ្យកាល់ម៉ែត។ ទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ថាលោកជំទាវ ចាប់ផ្តើមមិនស្រួលខ្លួននៅថ្ងៃទី៦-៧ ខែឧសភា និងបានធ្វើតេស្តនៅថ្ងៃទី១២ ខែឧសភា នៅគេហដ្ឋានរបស់ខ្លួន នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរកឃើញលទ្ធផលវិជ្ជមាន។ ទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថាចាប់តាំងពីថ្ងៃទី១៤ខែមេសា លោកជំទាវ មាសសាឯម ដានី...
មន្ត្រីការិយាល័យការពារបដិកពាន់ជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រគល់វត្ថុបុរាណដែលមានតម្លៃប្រភេទកងជើង...