ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត...
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន១០នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ ១ នាក់ ជាពលករមកពីប្រទេសថៃ និង ៩ នាក់ទៀតមកពីក្រុងប៉ោយប៉ែត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន កម្ពុជាថ្មីទទួលបាន គឺរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ១០ នាក់នេះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១១ ខែឧសភានេះ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរួចអស់ហើយ៕...
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរសម្រេចបន្ដបិទខ្ទប់ភូមិសាស្ត្រភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងរយៈពេល ១ (មួយ) សប្ដាហ៍បន្ថែមទៀត។ ការប្រកាសបិទខ្ទប់របស់រដ្ឋបាលខេត្តនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តទៅ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឪ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕ ដោយ៖...
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនក្រុមគ្រួសាររងគ្រោះ....
តាមរយៈប្រយោគនោះបានលើកឡើងថា៖ “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” “ខ្លួនខ្ញុំត្រូវគេរំលោភលើរាងកាយ ហើយខ្ញុំត្រូវជាប់ខ្នោះទៀត ហើយចូលគុកទៀត”...
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីការស្លាប់មនុស្សក្នុងចំនួនបំបែកកំណត់ត្រា ៣៤នាក់ដោយសារជំងឺកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និងមានការឆ្លងថ្មីចំនួន១,៩៨៣ករណី។ តួលេខថ្មីនេះ ធ្វើឲ្យអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩របស់ថៃ កើនដល់៤៨៦នាក់ និងករណីឆ្លងសរុប៨៨,៩០៧ករណី។ ស្របពេលជាមួយគ្នានោះ អ្នកជំងឺកូវីដចំនួន ២,០០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Bangkok Post
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ លោក គី តិច បានប្រាប់សារព័ត៌មានថា រឿងក្តីបណ្តឹងតបរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត ក្រុមមេធាវីរបស់លោក កំពុងចាប់ផ្តើមស្រាវជ្រាវ។ ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា...