រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបន្តបែងចែកតំបន់លឿងទុំ និងតំបន់លឿង ចំនួន១សប្ដាហ៍ទៀត ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ការបន្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខ្លះក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល របស់រដ្ឋបាលខេត្តនេះ គឺដើម្បីធានានូវប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ៕ កែសម្រួលដោយ ៖ នាគព័ន្ធ
អ្នកទោសជិត៣០០០នាក់នៅពន្ធនាគារពីរកន្លែងក្នុងទីក្រុងបាំងកក ប្រទេសថៃត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមនាយកដ្ឋានកែខ្លួនបាននិយាយនៅថ្ងៃពុធ ខណៈប្រទេសថៃកំពុងទទួលរងការរាតត្បាតរលកទី២។ នាយកដ្ឋានកែខ្លួនបាននិយាយថា អ្នកទោសចំនួន១៧៨៥នាក់ ក្នុងចំណោម ៣២៧៤នាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩នៅពន្ធនាគារពិសេសក្រុងបាំងកក (Bangkok Special Prison) ដែលជាកន្លែងឃុំខ្លួនមុនពេលឡើងសវនាការ។ ចំណែកនៅពន្ធនាគារជាមជ្ឈមណ្ឌលកែខ្លួនស្ត្រី (CWCI) អ្នកទោសចំនួន ១០៤០នាក់ ក្នុងចំណោម៤៤៧៥នាក់បានឆ្លងកូវីដ-១៩។ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៨៣នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសថៃកើនដល់ ៨៨ ៩០៧នាក់ចាប់តាំងពីជំងឺនេះផ្ទុះឡើង។ ចំពោះករណីស្លាប់ថ្មីមានចំនួន៣៤នាក់ដែលសរុបអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៤៨៦នាក់៕ ប្រែសម្រួល៖ វីរបុត្រប្រភព៖ AP
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី ១២ឧសភា ឆ្នាំ២០២១នេះ បានបញ្ជូនជនជនជាប់ចោទ មាន ពេជ្ររីតា ទៅកាន់ពន្ធនាគារវិញ
ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន គឺលោកគី តិច បានដាក់ពាក្យស្នើសុំ កញ្ញា មាន ពេជ្ររីតា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នចូលទៅតុលាការហើយ
ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យឲ្យក្រសួងយុត្តិធម៌បានលើកឡើងករណី....
អាជ្ញាធរបានធ្វើការឃាត់រថយន្តចំនួន ០២គ្រឿង និងមនុស្សចំនួន០៤នាក់ សង្ស័យពាក់ព័ន្ធករណីលួចដឹកកូនគ្រែងឈាម...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនធ្ងន់ធ្ងរដោយព្រះជរាគាពាធ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សាការពារថ្វាយព្រះពរចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា...