គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល បានដាក់សំណើទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយម
យក្សចំនួន២០០ ទីងមោង៨៥ នឹងរត់ចូលរាជធានីភ្នំពេញ ក្នុងថ្ងៃឆ្លងឆ្នាំ ដើម្បីរត់អបអរព្រឹត្តិការណ៍«សាទរកម្ពុជា»
ពិព័ណ៌សៀវភៅកម្ពុជាលើកទី១១ បានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីវប្បធម៌
ក្នុងបរិបទឌីជីថល ប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ជំនួសឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណដែលធ្វើឱ្យប្រឈមនឹងការបិទទ្វារ
ក្រុមហ៊ុន AEON MALLបោះទុនបង្កើតឃ្លាំងស្តុកអីវ៉ាន់ក្នុងខេត្តព្រះសីហនុមានតម្លៃប្រមាណ ១០ លានដុល្លារ...
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឱ្យដំណើការជាផ្លូវការនូវប្រព័ន្ធបរច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS)
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យដំណើការសាកល្បងនៃ«ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា» សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល។ លោក អូន ព័នមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ប្រព័ន្ធវិក្កយបត្រអេឡិច ត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ផ្លាស់ប្តូរវិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា និងមានមុខងារផ្តល់ អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជា ក្រដាសឡើយ។ «ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិច ត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា...