សម្ដេចថារាល់វិធានការឆ្លើយតបរបស់កម្ពុជាទៅថៃគឺមានការគិតគូរ ផែនការ ទិន្នន័យ វាយតម្លៃ SWOT រួចរាល់អស់ហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ទៅអ្នកនយោបាយ ជនរួមជាតិខ្មែរទាំងអស់រួបរួមគ្នាតែមួយប្រឆាំងសត្រូវខាងក្រៅ ដោយថាពេលនេះមិនមែនជាពេលដែលត្រូវបែកបាក់គ្នាទេ គឺជាពេលដែលត្រូវប្រឈមនឹងអ្នកជិតខាងរបស់យើង។ សម្ដេចក៏ផ្ដាំទៅអ្នកនយោបាយក្រៅប្រទេសម្នាក់ឱ្យគិតគូរពីបញ្ហាជាតិជាធំផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបញ្ហាច្រកព្រំដែនកម្ពុជា-ថៃនោះគឺសាមញ្ញបំផុត បើថៃខ្លួនឯងបើកព្រំដែនខ្លួនឯងវិញទៅស្ថានភាពព្រំដែននឹងត្រលប់ទៅដូចដើមវិញហើយ។ ការលើកឡើងនេះគឺបន្ទាប់ពីថៃបានព្យាយាមក្នុងការសុំចរចាជាមួយកម្ពុជាលើការបើកព្រំដែននេះ ខណៈខ្លួនជាអ្នកចាប់ផ្ដើមមុន។
សម្ដេចថាកម្ពុជាជាប្រទេសអំណត់ ប្រទេសស្រលាញ់សន្ដិភាព តែក៏មិននៅឱ្យគេបន្តជាន់នោះដែរ។
សម្ដេចតេជោ ព្រមានឱ្យមេក្រុមជ្រុលនិយម សិន្ធិលឹមថោងគុល ភ្លឺភ្នែកថា៖«ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ»
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការយកបញ្ហាព្រំដែនប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះកម្ពុជា-ថៃមិនអាចចុះសម្រុងគ្នាទេលើចំណុចទាំង៤នេះទេទោះប្រើពេល១០០ឆ្នាំទៀតក្ដី ដែលត្រូវការជម្រើសផ្សេងមកជំនួស។
ជាការកត់សម្គាល់មិនដល់១២ម៉ោងទេកម្ពុជាមានវិធានការឆ្លើយតបថៃចំនួន៣ គឺឈប់ទិញអ៉ីនធើណិត ឈប់បញ្ចាំងភាពយន្តថៃ និងចុងក្រោយគឺការបិទច្រកអន្តរជាតិដូងនេះ។