សន្តិសុខសង្គម
ទើបចេញពីពន្ធនាគារ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទច្រើនលើកបន្ថែម នគរបាលខេត្តសៀមរាបឃាត់ខ្លួនអនុវត្តច្បាប់បន្ត
ជនសង្ស័យម្នាក់ដែលទើបចេញពីពន្ធធនាគារ បានបន្តធ្វើសកម្មភាពឆក់ទូរស័ព្ទជាច្រើនលើកបន្ថែមទៀត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានអនុវត្តនីតិវិច្បាប់បន្ត។ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១០ខែកក្កដា នេះថា ករណីឆក់ទូរស័ព្ទនេះ បង្កឡើងដោយជនសង្ស័យម្នាក់ភេទប្រុស បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPHON 11 Promax ពណ៌ខ្មៅ ដែលរបស់ជនរងគ្រោះឈ្មោះ រ ប ជ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវ។ ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប និងការិយាល័យជំនាញ ដែលកំពុងប្រចាំការ នៅតាមគោលដៅ និងល្បាត តាមផែនការការពាររបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលនៅក្បែរកន្លែងកើតហេតុបានឃើញសកម្មភាពជនសង្ស័យខាងលើ ក៏ប្រដេញតាមចាប់រហូតឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាង នៅចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ហើយនាំខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បន្ទាប់ពីបានសាកសួរ ជនសង្ស័យមានឈ្មោះ នួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុង/ ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួន០១លើក រយៈពេល០៦ខែ ពាក់ព័ន្ធករណីអំពើលួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដពិតមែន និងបានឆ្លើយសារភាពបន្ថែមថា រូបខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីវេលាម៉ោង១៧និង៣៨នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយឆក់បានទូរស័ព្ទចំនួន០១ គ្រឿង និងធ្លាប់ធ្វើសកម្មភាព ឆក់កាបូប និងទូរស័ព្ទ ចំនួន១១ លើកផ្សេងទៀតផងដែរ។

វត្ថុតាង ដែលសមត្ថកិច្ចជំនាញបានធ្វើការដកហូត បានមកវិញមាន ទូរស័ព្ទចំនួន០១ គ្រឿង(របស់ជនរងគ្រោះ) ម៉ូតូចំនួន០១ គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ជាមួយគ្នានេះបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផល វិជ្ជមាន។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ជុន កុសល

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


