ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃជាន់ខ្ពស់ថៃពីរអង្គត្រូវចាប់ផ្សឹក ក្រោយបែកធ្លាយវីដេអូរាប់ម៉ឺនរួមរ័កជាមួយស្រី
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១០ ខែ កក្កដា ព្រះសង្ឃជាន់ខ្ពស់ថៃពីរអង្គត្រូវបានចាប់ផ្សឹក បន្ទាប់ពីប៉ូលិសថៃរកឃើញវីដេអូ និងរូបភាពជាង ៨ម៉ឺន បង្ហាញពីសម្ព័ន្ធភាពផ្លូវភេទរវាងស្ត្រីម្នាក់ និងព្រះសង្ឃជាន់ខ្ពស់មកពីវត្តល្បីៗក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត។

រឿងអាស្រូវផ្លូវភេទនេះត្រូវបានលាតត្រដាង បន្ទាប់ពីមន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងអំពើពុករលួយ (ACD) ថៃ បានរកឃើញរូបភាព និងវីដេអូជាង៨ម៉ឺន ពីទូរស័ព្ទដៃចំនួន ៥ គ្រឿងដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ ត្រូវបានគេស្គាល់ថា «Sika Kor» ក្នុងអំឡុងពេលឆែកឆេរផ្ទះរបស់នាងកាលពីថ្ងៃទី ០៤ ខែកក្កដា។
រូបភាពនិងវីដេអូទាំងនោះបានបង្ហាញពីទំនាក់ទំនងផ្លូវភេទ ភាពស្និតស្នាល និងការរួមភេទ រវាងនាង និងព្រះសង្ឃជាន់ខ្ពស់នៅវត្តល្បីៗរបស់ប្រទេសថៃ។ រហូតមកដល់ពេលនេះ អាជ្ញាធរថៃបានកំណត់អត្តសញ្ញាណព្រះសង្ឃដែលពាក់ព័ន្ធចំនួន ៨អង្គ។

ក្រោយការបែកធ្លាយនេះ ប៉ូលិសបានទៅឆែកឆេរទីតាំងវត្តជាច្រើន ដោយដំបូងប៉ូលិសបានទៅវត្ត Paknam Phasi Charoen ក្នុងទីក្រុងបាងកក ប៉ុន្តែព្រះដែលជាជំនួយការចៅអធិការវត្តបានចាកចេញពីវត្តធ្វើដំណើរទៅកាន់ខេត្ត ឈៀងម៉ៃបាត់។ ក្រោយមកប៉ូលិសបានរកឃើញព្រះសង្ឃអង្គនេះនៅស្រុក Mae Taeng ខេត្ត ឈៀងម៉ៃ។
បន្ទាប់មកនៅថ្ងៃពុធ ប៉ូលិសបានទៅវត្ត Sothon Wararam Worawihan ក្នុងខេត្ត Chachoengsao ប៉ុន្តែជំនួយការព្រះចៅអធិការវត្តនៅទីនោះក៏បាត់ដែរ ដោយបាត់ទៅជាមួយរថយន្ត ទើបប៉ូលិសចាប់ផ្តើមស្វែងរក។
នៅរសៀលថ្ងៃដដែល ប៉ូលិសក៏បានរកឃើញព្រះចៅអធិការវត្ត Phra Phutthachai ក្នុងខេត្ត Saraburi មួយអង្គទៀតលាក់ខ្លួនក្នុងខេត្ត Samut Prakan។
មកដល់ពេលនេះមានព្រះសង្ឃពីរអង្គហើយដែលជាប់ពាក់ព័ន្ធត្រូវបានរកឃើញ។ ក្រោយពីប៉ូលិសបង្ហាញវីដេអូ និងរូបភាពដែលបង្ហាញពីការរួមភេទជាមួយស្ត្រីនោះ ព្រះសង្ឃទាំងពីរអង្គក៏យល់ព្រមសឹក។
គួរបញ្ជាក់ថារឿងអាស្រូវផ្លូវភេទរបស់ព្រះអង្គនេះបានធ្វើឱ្យមនុស្សជាច្រើននៅក្នុងប្រទេសថៃមានការភ្ញាក់ផ្អើល និងបានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាកប្បកិរិយាមិនល្អក្នុងចំណោមព្រះសង្ឃជាន់ខ្ពស់ដែលធ្លាប់គួរឲ្យគោរពរបស់ប្រទេសថៃ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


