ជីវិតកម្សាន្ដ
អុឹម ជីវ៉ា រម្លឹកទង្វើនៃកម្មវិធី MGI ដោយជឿថា ក្រសួងវប្បធម៌ថៃ នៅពីក្រោយការប្រតិកម្មឈុតតំណាងកម្ពុជាកន្លងមក
ថ្មីៗនេះ តារាសម្តែងលោក អុឹម ជីវ៉ា បានចេញមកទម្លាយរឿងរ៉ាវក្នុងចិត្តទាក់ទងនឹងកម្មវិធីប្រកួតសម្រស់ Miss Grand ដែលតែងតែមិនឱ្យកម្ពុជាបញ្ចេញឈុតតំណាងជាតិប្លែកៗ ឬស្អាតឡើងឆាកប្រកួតឡើយ។ រឿងរ៉ាវ លោកយល់ថា នោះហាក់ជាកលរបស់ក្រុមជ្រុលនិយមថៃ ដែលទំនងជាមានក្រសួងវប្បធម៌នៅពីក្រោយ ដោយឃុបឃិតជាមួយអ្នករៀបចំកម្មវិធីនៅក្នុងប្រទេសរបស់ខ្លួន។

ការលើកឡើងនេះ ធ្វើឡើងក្រោយលោកចេញមុខស្នើដល់ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធ ឱ្យជួយពិនិត្យនិងហាមឃាត់ ធ្វើយ៉ាងណាកុំបើកដៃឱ្យកម្មវិធីរបស់ថៃមួយនេះ មានវត្តមាននៅកម្ពុជាជាបន្តទៀត ដោយយោងលើហេតុផលថា ម្ចាស់ស្ថាប័នមួយនេះ បានប្រមាថដល់ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំរបស់កម្ពុជា។
ដោយក្តីមិនពេញកប់ទុកក្នុងចិត្តជាយូរមកហើយ លោកសន្មត់ថា អ្វីដែលបវរកញ្ញាកម្ពុជាទទួលរងកន្លងមួយជាមួយនឹងកម្មវិធីគ្មានវិជ្ជាជីវៈនេះ ទំនងជាការចូលដៃចូលជើងគ្នាជាក្រុម ពោលទាំងក្រសួងវប្បធម៌ និងក្រុមបវរកញ្ញា Miss Grand របស់ថៃតែម្តង ដោយតែងបង្កហេតុផ្សេងៗ ពិសេសហាមដាច់ខាតចំពោះកម្ពុជា ក្នុងការប្រើឈុតតំណាងជាតិដែលប្លែកប្រណិតចូលរួម។
ជាមួយគ្នានោះ ក៏មានការបញ្ចេញទស្សន:ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដែរថា នៅប្រទេសបារាំងគេថា សៀមច្រណែនជាមួយកម្ពុជា។ មូលហេតុ ដោយសារថាកម្ពុជា-បារាំង មានជើងហោះហើរត្រង់ពីប្រទេសបារាំងមកកម្ពុជា ជាហេតុដែលធ្វើឱ្យអ្នកជិតខាងចិញ្ចឹមចិត្តឈ្លានពានមួយនេះ បាត់ប្រយោជន៍របស់ខ្លួន ខណៈអន្តរជាតិសុទ្ធតែបានជ្រាបហើយថា ថៃពុំចង់ឱ្យកម្ពុជារីកចម្រើននោះឡើយ។
ដោយហេតុនេះ សាធារណមួយចំនួន បង្ហាញការសំណូមដូច្នេះថា ខ្មែរមិនបាច់ទៅប្រឡងបវរកញ្ញានៅថៃនោះទេ ព្រោះជាតិសាសន៍នេះ មិនដែលឱ្យតម្លៃខ្មែរឡេីយ។ ម៉្យាងវិញទៀត ខ្មែរក៏មានកម្មវិធីបវរកញ្ញា ដោយមានការចូលរួមពីអន្តរជាតិ ដែលជាការបើកឱកាសឱ្យខ្មែរបានបង្ហាញតម្លៃវប្បធម៌ប្រទេសជាតិទៅកាន់ពិភពលោកផងដែរ៕ ចាន់រ៉ា
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


