នយោបាយ
សម្ដេចតេជោ ព្រមានឱ្យមេក្រុមជ្រុលនិយម សិន្ធិលឹមថោងគុល ភ្លឺភ្នែកថា៖«ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ»
រដ្ឋបុរសខ្លាំងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា នេះ បានព្រមានខ្លាំងៗទៅកាន់មេក្រុមជ្រុលនិយម សិទ្ធិលឹមថោងគុល ដែលយកខ្មែរធ្វើជាសត្រូវ ថា នៅកម្ពុជាសម្ដេច គឺមិនទាន់អស់អំណាចទេ ត្បិតបច្ចុប្បន្នបានចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជាក៏ដោយ។ សម្ដេច ថែមទាំងប្រាប់ទៅកាន់លោក លឹមសិទ្ធិលឹមថោងគុល ត្រូវបើកភ្នែក ស្វែងយល់ឱ្យច្បាស់អំពីគោរពងារ «តេជោ» ដែលព្រះមហាក្សត្រព្រះរាជទានឱ្យ ព្រោះព្រះមហាក្សត្រ មិនមែនព្រះរាជទានឱ្យដោយចៃដន្យនោះទេ។

ថ្លែងពីវិមានព្រឹទ្ធសភា សម្ដេចតេជោ ថ្លែងខ្លាំងយ៉ាងដូច្នេះ៖«សិន្ធិ លឹមថោងគុល លោកឯងមិនទាន់ស្គាល់ ហ៊ុន សែន ច្បាស់ទេ! ឥឡូវ ហ៊ុន សែន ដកខ្លួនចេញពីតំណែងនាយករដ្ឋមន្ត្រី ប៉ុន្តែ ហ៊ុន សែន ឈររឹងមាំ នៅក្នុងអំណាចនៅកម្ពុជា សុំអ្នកឯងកុំភាន់ច្រឡំ។ ហ៊ុន សែន មិនទាន់អស់អំណាចនៅឡើយទេ ហើយអ្នកឯងត្រូវស្គាល់គោរមងារ “តេជោ” ដែលព្រះមហាក្សត្រប្រោសព្រះរាជទាន។ អ្នកកុំចង់ព្រហើនជាមួយកម្ពុជា ហើយមើលស្រាលចំពោះកម្ពុជា»។

សម្ដេច ព្រមាន មេជ្រុលនិយមថៃ សិន្ធិ លឹមថោងគុលដូច្នេះ បន្ទាប់ពីបុគ្គលនេះ ប្រកាសយកកម្ពុជា ធ្វើជាសត្រូវ បញ្ឆេះកំហឹងជាតិសាសន៍ឱ្យជនជាតិថៃស្អប់ខ្មែរ។ នេះ មិនមែនជាលើកទី១ឡើយ ដែល សិន្ធិលឹមថោងគុល ធ្វើទង្វើបែបនេះ ដាក់កម្ពុជា ត្បិតកាលពីសង្គ្រាមក្នុងឆ្នាំ២០០៨ មេជ្រុលជ្រុលនិយមរូបនេះ ញុះញង់ឱ្យកងទ័ពថៃវាយប្រហារយកទឹកដីកម្ពុជា ឈ្លានពានយកឱ្យបានប្រាសាទអង្គរវត្ត។
ជាមួយគ្នា សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅបុគ្គល ចតុផន ព្រំផាន មេក្រុមអាវក្រហម និយាយស្ដីឱ្យសមរម្យបន្តិច ព្រោះតែទម្រាំមានជីវិតរស់រានដល់សព្វថៃ ហើយអាចបកខ្លួនមកវាយប្រហារកម្ពុជាវិញនាពេលនវ គឺដោយសារ សម្ដេច ធ្លាប់ផ្ដល់ឱ្យអាហារហូបចុក រួមទាំងការស្នាក់នៅលើដីកម្ពុជានាពេលកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅកាន់ សិន្ធិលឹមថោងគុល និងក្រុមជ្រុលនិយមនៅថៃថា កម្ពុជា មិនមែនជាចេកដែលងាយស្រួលទទួលទានទេ និងចាត់ទុកថា ក្រុមជ្រុលនិយមនៅថៃកំពុងតែមើលមកកម្ពុជាក្នុងផ្លូវខុសហើយ។
ស្របពេលបញ្ហាព្រំដែននៅតែបន្តតានតឹង សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិកុំឱ្យធ្វើ សកម្មភាពជ្រុលនិយម ដូចក្រុមរបស់ សិន្ធិលឹមថោងគុល យកប្រទេសផ្សេងធ្វើជាសត្រូវ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


