កូវីដ-១៩
ម្នាក់ទៀតហើយ ដេកស្លាប់ក្នុងផ្ទះ លុះគ្រូពេទ្យចុះទៅពិនិត្យឃើញវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថាដេកមិនក្រោកសោះទើបនាំគ្នាទៅដាស់ក៏ស្រាប់តែរឹងខ្លួនស្លាប់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី២៦ ខែមេសា នេះ នៅក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនោះឈ្មោះ ផាត់ សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ។
តាមសេចក្តីរាយការណ៍ពីលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានទៅដាស់ជនរងគ្រោះឱ្យងើប ក៏ស្រាប់តែដងខ្លួនរឹងបាត់ទៅហើយ ទើបរាយការណ៍ឱ្យសមត្ថកិច្ច និងគ្រូពេទ្យចុះទៅពិនិត្យ និងយកសំណាកសពធ្វើពិសោធន៍ ទើបរកឃើញជនរងគ្រោះមានវិជ្ជមានកូវីដ-១៩។
ក្រុមគ្រួសារសពបាននិយាយថាសព្វថ្ងៃនេះជនរងគ្រោះមានជំងឺក្រឹនថ្លើម ហើយប៉ុន្មានថ្ងៃនេះគាត់មានជំងឺផ្តាសាយ ប៉ុន្តែពុំបានដឹងថាជាជំងឺកូវីដ-១៩ សោះ។
នេះជាសញ្ញាគួរឱ្យភ័យខ្លាចក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដែលមានមនុស្ស២នាក់ស្លាប់នៅក្នុងផ្ទះ ក្នុងអំឡុង២ថ្ងៃជាប់គ្នានៅពេលដែលគ្រួសារមិនដឹងថាជាអ្នកដែលស្លាប់មានជំងឺកូវីដ-១៩នោះ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៥ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ