កូវីដ-១៩
ក្រុមហ៊ុនផលិតឱសថដ៏ធំនៅឥណ្ឌាកំពុងជួបវិបត្តិកង្វះវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង
មកទល់ពេលនេះ ប្រជាជនឥណ្ឌាមិនដល់ ១០% ទេបានទទួលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសកំពុងត្អូញត្អែរពីការខ្វះខាតវត្ថុធាតុដើមសំខាន់ៗដើម្បីបំពេញតម្រូវការផលិតវ៉ាក់សាំង។

ឆ្លើយតបជាមួយបញ្ហានេះ រដ្ឋបាលសហរដ្ឋអាមេរិកធ្វើសេចក្ដីថ្លែងការណ៍ថា ក្នុងពេលកន្លងមក ខ្លួនបានផ្ដល់វត្ថុធាតុដើមដែលចាំបាច់សម្រាប់ការផលិតវ៉ាក់សាំង Covishield នៅក្នុងប្រទេសឥណ្ឌា ក្រោមអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca ។ ប៉ុន្តែទោះជាយ៉ាងណា បច្ចុប្បន្នប្រទេសនេះនៅតែប្រឈមនឹងការខ្វះខាតដដែល ព្រោះអត្រាករណីថ្មីបន្តកើនឡើងជារៀងរាល់ថ្ងៃ។
អ៊ីចឹង! តើឥណ្ឌាកំពុងធ្វើអ្វីដើម្បីបង្កើនផលិតកម្ម ក្នុងការបំពេញតម្រូវកាវ៉ាក់សាំងក្នុងស្រុក?
សព្វថ្ងៃ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗពីររបស់ឥណ្ឌាគឺ វិទ្យាស្ថាន Serum (SII) បានសន្យាផ្តល់ប្រាក់ចំនួន ៤០០ លានដុល្លារ ចំណែកក្រុមហ៊ុន Bharat Biotech សន្យាផ្ដល់ថវិកាចំនួន ២១០ លានដុល្លារ មកពីរដ្ឋាភិបាលឥណ្ឌា ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងក្នុងស្រុក។
ក្រៅពីនោះ អាជ្ញាធរឥណ្ឌាក៏បានបញ្ឈប់ការនាំចេញវ៉ាក់សាំង Covishield កាលពីខែមីនាកន្លងទៅ ទោះបីជាមានតម្រូវការបរិច្ចាគមួយចំនួនទៅកាន់ប្រទេសផ្សេងទៀតត្រូវបានអនុញ្ញាតពី WHO ក៏ដោយ ក៏ការផ្គត់ផ្គង់ដែលបានសន្យាចំពោះគម្រោងចែកចាយវ៉ាក់សាំង Covax ត្រូវបានផ្អាកពីប្រទេសឥណ្ឌា។
មួយវិញទៀត ឥណ្ឌាក៏បានអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំងដែលផលិតពីបរទេសដូចជា Pfizer, Moderna និង Johnson & Johnson ផងដែរ ថ្វីត្បិតក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងនេះមិនទាន់បានដាក់ពាក្យសុំអាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់នៅក្នុងប្រទេសក៏ដោយ។

ចំណែក និយតករឱសថឥណ្ឌានាថ្មីៗនេះ បានអនុម័តវ៉ាក់សាំង Sputnik V របស់រុស្ស៊ីសម្រាប់ប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសផងដែរ។ ក្នុងនោះប្រទេសឥណ្ឌានឹងផលិតវ៉ាក់សាំងចំនួន ៨៥០ លានដូល្លាជារៀងរាល់ឆ្នាំជាមួយក្រុមហ៊ុនឱសថចំនួន ៥ ខាងលើ។ នេះបើយោងតាមមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីដែលបានផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំង Sputnik V ។

វិទ្យាស្ថាន SII ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំរបស់ឥណ្ឌាបានប្រឹងប្រែងអស់មួយរយៈមកហើយដើម្បីបង្កើនផលិតកម្មរបស់ខ្លួនឆ្លើយតបនឹងតម្រូវការក្នុងស្រុកក៏ដូចជាពិភពលោក។ វិទ្យាស្ថាននេះ បាននិយាយកាលពីខែមករាថា ខ្លួនបានចាក់វ៉ាក់សាំងចន្លោះពី ៦០ ទៅ ៧០ លានក្នុងមួយខែ ដែលក្នុងនោះរួមមានទាំងវ៉ាក់សាំង Covishield និង Novavax ដែលអភិវឌ្ឍដោយសហរដ្ឋអាមេរិក ទោះបីមិនទាន់មានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាក៏ដោយ។
កាលពីឆ្នាំមុន SII បានយល់ព្រមផ្តល់វ៉ាក់សាំង ២០០ លានដូសដល់គម្រោង Covax ដែលជាកម្មវិធីចែករំលែកវ៉ាក់សាំងដែលគាំទ្រដោយអង្គការសុខភាពពិភពលោកដើម្បីធានាបាននូវលទ្ធភាពទទួលវ៉ាក់សាំងសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ក្នុងនោះវ៉ាក់សាំង AstraZeneca នឹងផ្ដល់ឱ្យចំនួន ១០០ លានដូស និងវ៉ាក់សាំង Novavax ចំនួន ១០០ លានដូស។

គេរំពឹងថា SII នឹងចែកចាយវ៉ាក់សាំងបាន ១០០ លានដូសចន្លោះរវាងខែកុម្ភៈនិងឧសភា ប៉ុន្តែទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបានបង្ហាញថា រហូតមកដល់ពេលឥឡូវវិទ្យាស្ថាននេះចែកចាយបានត្រឹមតែ ៣០ លានដូសប៉ុណ្ណោះ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា SII ក៏បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដើម្បីផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca ចំនួនជាង ៩០០ លានដូសនិងវ៉ាកសាំង Novavax ចំនួន ១៤០ លានដូស ផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី រហូតមកទល់បច្ចុប្បន្ន ប្រទេសឥណ្ឌាផ្ទាល់កំពុងខ្វះខាតវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន ហើយករណីថ្មីលើអ្នកជំងឺកូវីដ-១៩កើនឡើងខ្លាំងឡើង ពុំមានថមថយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ កុំហ៊ានផ្ដេសផ្ដាស! ការប្រើថ្នាំផ្សះព្យាបាលកូវីដ-១៩ អាចបង្កើនហានិភ័យឆ្លងកាន់តែធ្ងន់ធ្ងរ
ចុចអាន៖ វ៉ាក់សាំង AstraZeneca៖ ស្ត្រីវ័យក្មេងមានអាការខ្លាំងជាងបុរស ក្រោយពេលចាក់រួច
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


