កូវីដ-១៩
តុល្យការ ០៣ ថ្ងៃចុងក្រោយ ភ្នំពេញធ្លាក់ចុះអ្នកឆ្លងថ្មីជិត ២០០ នាក់
រាជធានីភ្នំពេញបានបង្ហាញសញ្ញាណវិជ្ជមានមួយក្នុងរយៈពេល ០៣ ថ្ងៃចុងក្រោយ មានការថយចុះចំនួនអ្នកឆ្លងថ្មី។
បើតាមយោងតាមរបាយការណ៍ប្រចាំថ្ងៃ ដែលចេញដោយក្រសួងសុខាភិបាល ស្ថានភាពអ្នកឆ្លងថ្មីបានថយចុះយ៉ាងច្រើន។ នៅថ្ងៃ ២៤ មេសា ឆ្នាំ២០២១ រាជធានីភ្នំពេញកត់ត្រាចំនួនអ្នកឆ្លង ៥៤៦ នាក់ និងនៅថ្ងៃ ២៥ មេសា ឆ្នាំ២០២១ ចំនួនបានថយចុះនៅសល់ ៣៣៧ នាក់។
ដោយឡែកនៅថ្ងៃនេះ នៅរាជធានីភ្នំពេញមានចំនួនអ្នកឆ្លងត្រឹម ២៤៨ នាក់ប៉ុណ្ណោះ។ ទោះបីយ៉ាងណា រដ្ឋបាលក្រុងភ្នំពេញនៅតែបន្តរឹតបន្តឹងនិងបន្តបិទខ្ទប់ដោយសារទីក្រុងដែលមានប្រជាជនរស់នៅជិត ២ លាននាក់នេះ នៅតែស្ថិតនៅក្នុងស្ថានភាពផុយស្រួយនៅឡើយ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែមេសានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៥០៨នាក់នៅទូទាំងប្រទេស ក្នុងនោះ ភ្នំពេញ (248 នាក់) កណ្ដាល (135នាក់) បន្ទាយមានជ័យ (73នាក់) ព្រះសីហនុ (47នាក់) តាកែវ (2នាក់) ព្រៃវែង (2នាក់) កំពង់ស្ពឺ (1នាក់)។
គិតមកដល់ពេលនេះ សរុបតុល្យការអ្នកឆ្លងកូវីនៅប្រទេសកម្ពុជាមានចំនួន ១១,០៦៣នាក់ ខណៈអ្នកជំងឺជាសះស្បើយសរុប ៣,៧០៤នាក់ ហើយអ្នកជំងឺកំពុងសំរាកព្យាបាលចំនួន ៧,២៧០នាក់ និងមានអ្នកស្លាប់ចំនួន ៨២នាក់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


