កូវីដ-១៩
ជាង ១០ ថ្ងៃ នៅតែបន្តរកឃើញអាជីវករផ្សារដើមគ ឆ្លងកូវីដ ១៩
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងកូវីដចំនួន ៦៩៨ នាក់កាលពីម្សិលមិញនេះ។ បើតាមអត្តសញ្ញាណក្នុងចំណោមអ្នកឆ្លងទាំង ៦៩៨ នាក់ ក៏មានអាជីវករផ្សារដើមគម្នាក់ បញ្ជាក់មានវិជ្ជមានកូវីដ ១៩។
អាជីវករផ្សារដើមគដែលបានឆ្លងកូវីដ មានឈ្មោះ កាន គឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅនៅភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

ផ្សារដើមគជាចំណុចផ្ទុះរាលដាល ក្រោយពេលរកឃើញអ្នកឆ្លងជិត ១០០ នាក់ភាគច្រើនជាអាជីវករ។
ក្រោយពេលករណីផ្ទុះឆ្លងលើអាជីវករហើយរាលដាលយ៉ាងរហ័ស អាជ្ញាធរបានប្រកាសផ្អាកដំណើរការផ្សារដើមគ និងផ្សារបន្លែជុំវិញតំបន់ផ្សារដើមគ ដើម្បីបង្ការការឆ្លងរាលដាលទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំងសន្តិសុខផ្សារប្រមាណ១០០នាក់ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ជាមួយគ្នានេះ អាជ្ញាធរបានចុះទៅយកសំណាកអ្នកដែលពាក់ព័ន្ធ និងណែនាំឲ្យបងប្អូនដែលសង្ស័យត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពខ្លួនជាប្រចាំ។
ការផ្ទុះកូវីដលើអាជីវករផ្សារជាបន្តបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារទូទាំងរាជធានីទាំងផ្សាររដ្ឋ ទាំងផ្សារឯកជនមិនរៀបរយលើផ្លូវសាធារណៈ ដើម្បីកាត់ផ្ដាច់នៃការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ។
ផ្សាររដ្ឋ និងផ្សារមិនរៀបរយដូចជា ផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ត្រូវផ្អាកជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៧ ឧសភា ឆ្នាំ២០២១៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


