Connect with us

កូវីដ-១៩

ស្ត្រី​មាន​ជំងឺ​កូ​វីដ​១៩​ម្នាក់​ ចូល​ព្យាបាល​នៅមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ​មិនបាន​១ថ្ងៃផង ​ក៏ស្លាប់​

បានផុស

នៅ

ស្ដ្រី​អាយុ​៥៨​ឆ្នាំ​ម្នាក់ មាន​ផ្ទុក​ជំងឺកូវីដ១៩ ដែល​រស់​នៅខេត្តកំពង់ឆ្នាំង បាន​ស្លាប់​ក្រោយ​ចូល​សម្រាកព្យាបាល មិន​ទាន់​បាន​មួយ​ថ្ងៃស្រួលបួលផង ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​២​ទៀបភ្លឺព្រឹកថ្ងៃទី​០៣ ខែ​ឧសភា​ ឆ្នាំ​២០២១នេះ។

ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត ប្រាក់​វ៉ុ​ន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ចែ​ឧសភា​នេះ​ថា ស្ត្រី​ម្នាក់​ឈ្មោះ សូ​ហៀ​ង អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​អ​ណ្តូ​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​ស្លាប់​នៅ​ម៉ោង​២​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃទី​០៣ ខែ​ឧសភា​នេះ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​បាន​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត កាលពី​ថ្ងៃទី​០២ ម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ថា ស្ត្រី​ខាង​លើ​នេះ​ បាន​ជិះ PASS APPតាំងពី​ភ្នំពេញ​នៅ​ថ្ងៃ​ម្សិលមិញ ហើយ​ចូល​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ផ្ទាល់​តែម្ដង ​ដោយ​មាន​អា​ការៈមិន​ស្រួលខ្លួន ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ព្យាបាល ហើយ​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ទៅ​ពិនិត្យ​បន្ទាន់​ឃើញ​ថា គាត់​មាន​វិជ្ជមាន​កូ​វីដ​១៩ លុះដល់​ម៉ោង​ប្រមាណ​២​ទៀបភ្លឺ​យប់ ក៏បាន​ស្លាប់។ សព​ស្ត្រី​ខាង​លើ​ ត្រូវ​បាន​ក្រុម​ការងារ​ខេត្ត​បូជា​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ តាម​វិធានការ​របស់​ក្រសួង​សុខា​ភិបាល ដោយ​មិនបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​នោះ​ឡើយ។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​បញ្ជាក់​ទៀតថា ស្ត្រី​ខាងលើ​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ធ្វើតេស្ត​ភ្លាមៗ ឃើញ​ថា​មាន​វិជ្ជមាន​កូវី​ដ​១៩ តែ​ខាង​ក្រសួង​សុខាភិ​បាល​មិន​ទាន់​បាន​ប្រកាស​ព័ត៌មាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ខាងលើនេះ​ ក៏​មិន​មាន​ដែរ​ ដោយ​គាត់​បាន​ជិះ ​PASS APPពី​ផ្សារ​តូច​មក​ចូល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង។ ទាក់ទង​នឹង​ករណីនេះ ចំនួន​អ្នក​ស្លាប់​ដោយ​កូ​វីដ​១៩​ មាន​២​ករណី​ហើយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុចអាន៖ ​ខេត្តសៀមរាបរកឃើញករណីស្លាប់លើកដំបូងដោយសារកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម