ព័ត៌មានជាតិ
អាជ្ញាធរកំពុងជួយសង្គ្រោះស្រែប្រាំង ពលរដ្ឋជាង ២០០ ហិកតា នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ
លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមន្ទីរពាក់ព័ន្ធចុះសួរសុខទុក្ខប្រជាកសិករ និងពិនិត្យជួយសង្គ្រោះស្រែប្រាំងចំនួន ២៣០ ហិកតា នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ដែលកំពុងខ្វះខាតទឹក។
លោក ម៉ែន នួន មេឃុំស្វាយជ្រុំបាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈថា ស្រែប្រាំងនៅតំបន់នេះមានចំនួន២៣០ ហិកតាស្ថិតនៅក្នុងភូមិថ្មកែវ និងភូមិកំពង់រាំង ឃុំស្វាយជ្រុំ កំពុងខ្វះខាតទឹកស្រោចស្រព។

ក្នុងនោះស្រែចំនួន ៨០ ហិកតា បើមានទឹកគ្រប់គ្រាន់ប្រហែល១០ថ្ងៃទៀតនឹងប្រមូលផល លោកថាប្រសិនបើមានប្រេងគ្រប់គ្រាន់ចាក់ម៉ាស៊ីនបូមទឹកឲ្យបានជាង២០ថ្ងៃទៀតនោះនឹងសង្គ្រោះស្រូវប្រាំង ២៣០ ហិកតា។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្ត និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តក្នុងពេលចុះត្រួតពិនិត្យការធ្វើស្រែប្រាំងនៅតំបន់ខាងលើនេះបានឲ្យដឹងថា ស្រូវស្រែប្រាំងក្នុងតំបន់នេះមិនទាន់មានការខូចខាតនៅឡើយទេដោយយើងអាចបូមទឹកពីទំនប់ ២០ ខែឧសភាដាក់មកប្រឡាយមេជួយសង្គ្រោះបាន។ ដូច្នេះការបូមទឹកដាក់ចូលក្នុងប្រឡាយមេខាង លើនេះជាង១០ ថ្ងៃទៀត អាចនឹងសង្គ្រោះស្រែប្រាំងនៅចំណុចនេះបានទាំងអស់។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានឱ្យដឹងទៀតថា នៅក្នុងរដូវប្រាំងឆ្នាំ២០២៣ និង២០២៤នេះ ស្រែប្រាំងដែលខ្វះខាតទឹកនៅក្នុងស្រុករលាប្អៀរ និងស្រុកបរិបូរណ៌មានជាង ១.០០០ ហិកតា។
មកដល់ពេលនេះអាជ្ញាធរខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធបានជួយសង្គ្រោះជាបន្តបន្ទាប់បានសរុបចំនួនជាង ១ ០០០ ហិកតាហើយ។
ដោយឡែកថ្ងៃនេះ មន្ទីរធនធានទឹកខេត្តបានជួយឧបត្ថម្ភប្រេងម៉ាស៊ូតដល់អាជ្ញាធរឃុំស្វាយជ្រុំ ចំនួន ៣០០លីត្រ និងមន្ទីរកសិកម្មខេត្តឧបត្ថម្ភប្រេង១០០លីត្រ។ ចំណែកអភិបាលខេត្តកំពង់ឆ្នាំងថា នឹងជួយឧបត្ថម្ភប្រេងចំនួន៤០០លីត្រផងដែរ ដើម្បីបូមទឹកពីទំនប់ ២០ ឧសភាសង្គ្រោះស្រែប្រាំង ២៣០ ហិកតា។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានសំណូមពរផងដែរដល់អាជ្ញាធរឃុំ មន្ទីរធនធានទឹក និងមន្ទីរកសិ កម្មខេត្ត ត្រូវយកចិត្តទុកដាក់ចុះពិនិត្យស្រែប្រាំងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដើម្បីជួយសង្គ្រោះស្រែប្រាំងដែលខ្វះខាតទឹកឲ្យ បានទាន់ពេលវេលា ទៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹកអាចជួយសង្គ្រោះបាន។
រដ្ឋបាលឃុំស្វាយជ្រុំ និងប្រជាកសិករក្នុងឃុំសូមថ្លែងអំណរគុណយ៉ាងជាជ្រៅដល់លោក អ៊ុក រ៉ាប៊ុន លោកអភិបាលខេត្ត អាជ្ញាធរស្រុករលាប្អៀ និងប្រធានមន្ទីរពាក់ព័ន្ធដែលបានឧបត្ថម្ភប្រេង ដើម្បីជួយចាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលកំពុងខ្វះខាតទឹក៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ចរាចរណ៍១៨ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១៧ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


