Connect with us

កូវីដ-១៩

ក្រោយផ្ដល់ជំនួយអុកស៊ីសែនឲ្យឥណ្ឌា កោះតៃវ៉ាន់ ហាមឃាត់ការចូលរបស់ប្រជាជនដែលធ្វើដំណើរទៅប្រទេសកំពុងដុនដាបដោយកូវីដមួយនេះវិញ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកោះតៃវ៉ាន់លោក Chen Shih-chung បាននិយាយថា កោះតៃវ៉ាន់នឹងផ្អាក ការចូលរបស់ប្រជាជន ដែលបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា រយៈពេល ១៤ ថ្ងៃមុន ចាប់ពីថ្ងៃអង្គារទី ៤ ខែឧសភា តទៅ ពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ។

បច្ចុប្បន្ន វ៉ារ្យង់ឥណ្ឌា បានរាលដាលដល់យ៉ាងហោចណាស់ ១៧ ប្រទេសហើយ ក្នុងនោះមានអង់គ្លេស អ៊ីរ៉ង់ និងស្វីស ជាដើម ដែលជំរុញឲ្យមានការបិទព្រំដែនរបស់ពួកគេ ដល់អ្នកដែលធ្វើដំណើរពីឥណ្ឌា ។

ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅឥណ្ឌា បានកើនឡើងដល់ជិត ២០ លានករណីគិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីបានរាយការណ៍ថា មានករណីឆ្លងថ្មីជាង ៣០ ម៉ឺនករណី ក្នុងរយៈពេល ១២ ថ្ងៃជាប់គ្នា ។

លោក Chen បាននិយាយនៅថ្ងៃចន្ទនេះថា លើកលែងតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះ អ្នកទាំងអស់ដែលបានរស់នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ១៤ ថ្ងៃមុន នឹងត្រូវហាមមិនឲ្យចូលកោះមួយនេះ ។

ដំបូងឡើយ លោក Chen Chern-chyi អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវបញ្ជូនយន្តហោះដើម្បីជម្លៀសអ្នកជំនួញតៃវ៉ាន់ចំនួន ១៥០ នាក់ ដែលឥឡូវនេះកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌាឬយ៉ាងណា ។

ទោះយ៉ាងណាក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ការវាយតម្លៃរបស់ពួកគេបច្ចុប្បន្នមិនចាំបាច់រៀបចំការជម្លៀសបែបនេះនោះទេ ដោយបន្ថែមថា គ្មានប្រទេសផ្សេងទៀតកំពុងធ្វើបែបនេះឡើយ ខណៈបណ្តាប្រទេសនៅជុំវិញពិភពលោកបានប្រញាប់ប្រញាល់ជួយប្រទេសឥណ្ឌាដើម្បីកាត់បន្ថយវិបត្តិមួយនេះ ។

ទន្ទឹមនោះ ជំនួយដំបូងរបស់កោះតៃវ៉ាន់ដល់ប្រទេសឥណ្ឌាដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ ១៩ បានចាកចេញទៅកាន់ទីក្រុងញូវដែលីកាលពីថ្ងៃអាទិត្យ ដោយមានឧបករណ៍ស្រូបយកអុកស៊ីសែនចំនួន ១៥០ និងបំពង់អុកស៊ីសែនចំនួន ៥០០ ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រំភើប​ជំនួស! លោក​យាយ​ឥណ្ឌា​អាយុ ៩២ ឆ្នាំ​ទៅ​ហើយ​ជា​សះស្បើយ​ពី​កូវីដ ក្រោយ​ប្រើ​ពេល​ព្យាបាល​តែ ១២ ថ្ងៃ​ប៉ុណ្ណោះ

ចុចអាន ៖ វ៉ាក់សាំង Covaxin របស់ឥណ្ឌាមានសមត្ថភាពកម្ចាត់ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម