កូវីដ-១៩
ប្រសើរណាស់! វ៉ាក់សាំង Covaxin របស់ឥណ្ឌាមានសមត្ថភាពកម្ចាត់ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីខ្លួនឯង
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺរាតត្បាតកំពូល របស់អាមេរិក បាននិយាយថា វ៉ាក់សាំង Covaxin ត្រូវបានគេរកឃើញថា អាចទប់ទល់ ឬកម្ចាត់ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ដែលគេស្គាល់ថា B.1.617 ។

ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៃសេតវិមានរូបនេះ ក៏បានលើកឡើងផងដែរថា ដោយសារវាមានប្រសិទ្ធិភាព ក្នុងការកម្ចាត់វ៉ារ្យង់ថ្មីនៃវីរុសនេះ ការចាក់វ៉ាក់សាំង Covaxin អាចជាថ្នាំសម្លាប់មេរោគដ៏មានសារសំខាន់ សម្រាប់ប្រទេសឥណ្ឌា ចំពេលមានការឆ្លងរាលដាល នៃរលកទីពីរ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំង ។
វ៉ារ្យង់ B.1.617 ក៏ត្រូវបានគេហៅផងដែរថាជា “វីរុសបំប្លែងខ្លួនទ្វេដង” ឬ “វ៉ារ្យង់ឥណ្ឌា” ។

លោក Fauci បានថ្លែង នៅក្នុងសន្និសីទកាសែតមួយ កាលពីចុងខែមេសា ថា “នេះជាលទ្ធផល ដែលយើងកំពុងទទួលបាន ទិន្នន័យប្រចាំថ្ងៃ ។ ទិន្នន័យថ្មីបំផុតនេះ ត្រូវបានគេពិនិត្យលើ មនុស្សទើបងើបពីឈឺ និងអ្នកចាក់វ៉ាក់សាំង Covaxin របស់ឥណ្ឌាហើយ សុទ្ធតែមានការការពារ ប្រឆាំងវីរុសបំប្លែងខ្លួនទ្វេដង B.1.617” ។
រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំង ដែលត្រូវបានអនុម័ត ចំនួន ២ ដូចជា Covishield និង Covaxin ជាង ១០០ លានដូស មកហើយ ។ វ៉ាកសាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech មានអត្រាប្រសិទ្ធភាព ប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៨១ ភាគរយ ខណៈទិន្នន័យបឋម ពីការសាកល្បងដំណាក់កាលទី ៣ បង្ហាញថា វ៉ាក់សាំង Covishield ផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា មានអត្រាប្រសិទ្ធភាព ៩០ ភាគរយ ។

ទន្ទឹមនោះ កាសែត New York Times ថ្មីៗនេះបានរាយការណ៍ថា វ៉ាក់សាំង Covaxin បង្រៀនប្រព័ន្ធភាពស៊ាំរបស់យើង ឲ្យបង្កើតអង់ទីគ័រ ប្រឆាំងនឹងវីរុស SARS-CoV-2 ។ អង់ទីគ័រភ្ជាប់នឹងប្រូតេអ៊ីនវីរុស ដូចជា ប្រូតេអ៊ីនដែលរីកដុះដាល នៅលើផ្ទៃរបស់វា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ២០ លានករណី និងមានអ្នកស្លាប់ជាង ២១ ម៉ឺននាក់ ខណៈមានអ្នកជាសះស្បើយជាង ១៦ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ shethepeople
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


