Connect with us

កូវីដ-១៩

នេះជាអ្វីដែលគួរព្រួយបារម្ភ! នៅសុខៗ អូស្រ្តាលី ផ្ទុះករណីឆ្លងក្នុងសហគមន៍ ទាំងមិនដឹងប្រភពកូវីដនៅឯណា

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី៦ខែឧសភានេះ អាជ្ញាធរអូស្រ្តាលីកំពុងព្យាយាម តាមដានរកប្រភពនៃការឆ្លងជំងឺកូវីដ-១៩ដ៏អាថ៌កំបាំង ក្នុងទីក្រុងស៊ីដនី ដែលវាជាករណីឆ្លងសហគមន៍លើកដំបូងរបស់ទីក្រុងនេះ ក្នុងរយៈពេលជាងមួយខែ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏បានព្រមានផងដែរថា ប្រជាពលរដ្ឋកំពុងប្រឈមនឹងករណីឆ្លងកាន់តែច្រើន។ 

មន្ត្រីសុខាភិបាលមានការងឿងឆ្ងល់ចំពោះករណីលើបុរសអាយុជាង៥០ឆ្នាំម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ ទោះបីគាត់មិនមានទំនាក់ទំនងអ្វីជាមួយការងារឬមនុស្សដែលមានហានិភ័យខ្ពស់ក៏ដោយ។

នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ New South Wales បានចេញសេចក្តីជូនដំណឹងមួយ ដោយដាក់ឈ្មោះទីតាំងជាងដប់កន្លែងដែលបុរសរូបនេះបានទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមមានទាំងភោជនីយដ្ឋាន ហាងកាហ្វេនិងផ្សារទំនើបផងដែរ។

គាត់ត្រូវបានគេប៉ាន់ស្មានថា មានផ្ទុកមេរោគចាប់តាំងពីថ្ងៃទី៣០ខែមេសាមក។ គាត់គឺជាករណីដំបូងបង្អស់ ដែលត្រូវបានរាយការណ៍ក្នុងរដ្ឋ New South Wales ចាប់តាំងពីថ្ងៃទី៣១ខែមីនាមក។

អាជ្ញាធរកំពុងស៊ើបអង្កេតថាតើករណីនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងនរណាម្នាក់នៅក្នុងប្រព័ន្ធធ្វើចត្តាឡីស័កឬករណីនៅក្នុងរដ្ឋផ្សេងទៀតដែរឬក៏អត់ ហើយក៏កំពុងពិនិត្យមើលថាតើករណីនេះ គឺជាវីរុសបំប្លែងខ្លួនអ្វីផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កូវីដមិនទាន់ថមថយ បែរជាផ្ទុះអំពើហិង្សាក្នុងការបោះឆ្នោត សម្លាប់មនុស្ស១៧នាក់ទៀត នៅឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម