Connect with us

កូវីដ-១៩

ទៀតហើយ! ប្រជាជនឥណ្ឌារាប់ពាន់នាក់ គ្មានពាក់ម៉ាស់ ដើរក្បួនដង្ហែយកទឹកអម្រឹតថ្វាយព្រះដើម្បី កម្ចាត់កូវីដ-១៩ (មានវីដេអូ)

បានផុស

នៅ

អ្នកមានជំនឿងប់ងល់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាក្នុងស្រុក Ahmedabad នៃរដ្ឋ Gujarat សម្រាប់ព្រឹត្តិការណ៍សាសនាមួយ ដែលរៀបចំឡើងដើម្បីកម្ចាត់ជំងឺកូវីដ-១៩។

ពួកគេទាំងនោះ បានចូលរួមពិធីដោយគ្មាននរណាពាក់ម៉ាស់ឡើយ។

ប៉ូលិសបានចាប់ផ្តើមធ្វើសកម្មភាព បន្ទាប់ពីវីដេអូនៃក្បួនដង្ហែបែបសាសនានេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ខែឧសភានៅក្នុងភូមិ Navpura នៃឃុំ Sanand taluka ស្រុក Ahmedabad។

វីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត។

យោងតាមមន្រ្តីប៉ូលិសម្នាក់បានឲ្យដឹងថា អ្នកភូមិបានប្រមូលផ្តុំគ្នាដើម្បីដង្ហែក្បួនសាសនា ដោយពួកគេជឿជាក់ថា មេរោគកូវីដ-១៩ នឹងបាត់ខ្លួន ប្រសិនបើទឹកអម្រឹតត្រូវបានចាក់លើប្រាសាទ Bailyadev ថ្វាយដល់ព្រះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ ស្ថានភាពនៅ ឥណ្ឌា ! កូនស្រីលោតចូលក្នុងគំនរភ្នក់ភ្លើងបូជាឪពុកដែលស្លាប់ដោយកូវីដ ដើម្បីទាញយកសពទៅទីតាំងប៉ាឆាឲ្យបានត្រឹមត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម