កូវីដ-១៩
ថៃ រំពឹងទទួលវ៉ាក់សាំង Pfizer រហូតដល់ ២០ លានដូស នៅពាក់កណ្តាលឆ្នាំនេះ
រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃប្រទេសថៃ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ រំពឹងថា នឹងទទួលបានវ៉ាក់សាំង Pfizer ចំនួន ១០ ទៅ ២០ លានដូស នាពាក់កណ្តាលឆ្នាំនេះ ។
លោក Anutin Charnvirankul រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសនៅលើទំព័រហ្វេសប៊ុក របស់លោកថា “វ៉ាក់សាំង Pfizer នឹងមកដល់នាពេលខាងមុខ ។ យើងរំពឹងថានឹងទទួលបាន ១០ ទៅ ២០ លានដូស ប្រសិនបើលក្ខខណ្ឌ ត្រូវបានយល់ព្រម ហើយការផ្គត់ផ្គង់ នឹងមកដល់នៅត្រីមាសទី ៣ និងទី ៤ នៃឆ្នាំនេះ ។

ប្រទេសថៃកំពុងញាប់ដៃញាប់ជើង ដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែម ចាប់តាំងពីខែមេសា បន្ទាប់ពីបានឃើញការឆ្លងរាលដាលខ្លាំងបំផុតរបស់ខ្លួនមកទល់ពេលនេះ ។
នៅថ្ងៃសុក្រនេះ អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ ១៩ ចំនួន ២៧ នាក់ដែលជាការស្លាប់ ប្រចាំថ្ងៃខ្ពស់បំផុតទី ២ របស់ខ្លួន ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៦៣ នាក់ ។

ទន្ទឹមនោះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក៏បានរាយការណ៍ពីករណីឆ្លថ្មី នៃជំងឺកូវីដ ១៩ ចំនួន ២,០៤៤ ករណីផងដែរ ដែលធ្វើឲ្យចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៧៨,៨៥៥ នាក់ ចាប់តាំងពីរោគរាតត្បាត បានកើតឡើងកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា ប្រទេសថៃគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជន ៧០ ភាគរយនៃប្រជាជនរបស់ខ្លួន ក្នុងនោះប្រជាជនថៃប្រមាណ ៦៧ លាននាក់ និងជនបរទេស ៣ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


