កូវីដ-១៩
ក្រោយឆ្លងខ្លាំងទៅៗ! អង់គ្លេស ចាត់ថ្នាក់ ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌាជា “វ៉ារ្យង់គួរឲ្យព្រួយបារម្ភ”
ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី របស់ឥណ្ឌាដែលមានការចម្លងយ៉ាងឆាប់រហ័ស ត្រូវបានចាត់ថ្នាក់ជា “វ៉ារ្យង់គួរឲ្យព្រួយបារម្ភ” នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីមានការកើនឡើងនូវចំនួនករណីឆ្លង ។

ដើមឡើយ វ៉ារ្យង់ ដែលគេស្គាល់ថាជា VOC-21APR-02 ត្រូវបានគេចាត់ថាជា “វ៉ារ្យ៉ង់ក្រោមការស៊ើបអង្កេត” នៅពេលវាត្រូវបានគេរកឃើញដំបូងនៅខែមីនា ។ ទោះយ៉ាងណា ដោយសារចំនួនករណីឆ្លងដែលជាប់ទាក់ទងនឹងការវិវត្តនេះ មន្រ្តីសុខាភិបាលសាធារណៈបានចាត់វិធនាការយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការរីករាលដាល ។
ទន្ទឹមនោះ សុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពីមានករណីកើនឡើងនៅក្នុងចក្រភពអង់គ្លេស និងភស្តុតាងឆ្លងក្នុងសហគន៍ PHE បានចាត់ចំណាត់ថ្នាក់វ៉ារ្យង់ VUI-21APR-02 ថាជាវ៉ារ្យ៉ង់នៃការព្រួយបារម្ភ (VOC) ខណៈដែលបច្ចុប្បន្នហៅថា VOC-21APR-02” ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានទទួលស្គាល់ផងដែរ ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះ ដោយអំពាវនាវឲ្យរដ្ឋាភិបាលដោះស្រាយដោយប្រុងប្រយ័ត្ននូវការផ្ទុះថ្មីនេះ ។
PHE បាននិយាយថា ទោះបីជាមានវាការចម្លងយ៉ាងឆាប់រហ័សក៏ដោយ ប៉ុន្តែមិនមានភស្តុតាងគ្រប៉គ្រាន់ដែលបង្ហាញថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ឬមិនខ្លាចប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កូវីដរលកទី២នៅឥណ្ឌា នឹងបំផ្លាញប្រទេសទាំងមូល ព្រមទាំងពិភពលោកផងដែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


