កូវីដ-១៩
មេ WHO ទើបទទួលការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩
កាលពីថ្ងៃពុធទី១២ខែឧសភា ប្រមុខអង្គការសុខភាពពិភពលោក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយ ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។
លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា “ថ្ងៃនេះ គឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ នៅមន្ទីរពេទ្យ Hopitaux។ វ៉ាក់សាំងសង្គ្រោះជីវិត”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានប្រាប់ឈ្មោះវ៉ាក់សាំងដែលលោកចាក់នោះទេ ប៉ុន្តែប្រទេសស្វីស ត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ បុរសសញ្ជាតិអេត្យូពីវ័យ៥៦ឆ្នាំរូបនេះ បានបន្តអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងប្រទេសមានវ៉ាក់សាំងកូវីដចាក់ សូមទៅទទួលថ្នាំបង្ការនៅពេលដល់វេនរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Uni India
ចុចអាន៖ បើ WHO ប្រកាសអាសន្នជំងឺកូវីដ-១៩លឿនជាងនេះ អាចបញ្ចៀសការស្លាប់មនុស្សបានដល់ទៅ ៣.៤លាននាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


