Connect with us

កូវីដ-១៩

​ទិន្នន័យ​មួយ​អាទិត្យ​ចុងក្រោយ​នេះ មិនមែនតំបន់ក្រហមទេ គឺ​តំបន់​លឿង មាន​អ្នក​ឆ្លង​ច្រើនជាងគេ​

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ បាន​ចេញ​របាយការណ៍​វាយ​តម្លៃ​លើ​ស្ថានភាព​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ស្រាវជ្រាវ​និង​លទ្ធផល​បង្ហាញ​ថា ក្នុង​រយៈពេល​មួយ​អាទិត្យ​ចុងក្រោយ​នេះ​ ចាប់ពីថ្ងៃ​ទី ៦ ដល់ ១២ ខែ​ឧសភា តួលេខ​ការ​ឆ្លងច្រើន​គឺ​នៅ​តំបន់លឿង​ មានរហូត​ដល់ ៥០ ភាគរយ។ ដោយ​ឡែក​តំបន់​ក្រហមជាតំបន់មាន​ហានិភ័យខ្ពស់ មាន​អត្រា​ឆ្លង​ត្រឹម​ជាង ៣២ ភាគរយ និង​តំបន់​​លឿង​ទុំ​ជាង ១៤ ភាគរយ។

ការ​វាយ​តម្លៃ​នេះ​ផ្អែក​តាម​ទិន្នន័យ​តួលេខ​អ្នក​ឆ្លងប្រចាំថ្ងៃ នៅ​រាជធានី​ភ្នំពេញ។

រាជធានី​ភ្នំពេញ ដែលត្រូវបែងចែកជាត​ំបន់ក្រហម លឿងទុំ និងលឿង នៅ​តែ​​ប្រឈម​ខ្ពស់​នៃការ​ឆ្លង​ក្នុង​សហគមន៍​ហើយ​តួលេខ​អ្នក​ឆ្លង​ជាង ៥០ ភាគរយទូទាំងប្រទេស រកឃើញ​នៅ​រាជធានី​​មួយនេះ។

ស្ថានភាពទីក្រុង​ពាណិជ្ជកម្ម​ដែលមានប្រជាជន​ជិត ២ លាននាក់កំពុង​រស់នៅ មាន​សញ្ញាថយ​ចុះ​ចំនួន​អ្នក​ឆ្លង​​ក្នុង​រយៈ​ពេល​ចុងក្រោយ។ តួលេខ​ប្រកាស​ម្សិលមិញនេះ រាជធានី​​ភ្នំពេញ​​ រកឃើញករណី​ឆ្លង​ថ្មី​ត្រឹម ១៥៤ នាក់ ជា​តួលេខ​ទាប​បំផុត​ក្នុង​រយៈពេលចុងក្រោយ​នេះ។

យ៉ាងណា​អាជ្ញាធរ​នៅតែ​រិតបន្តឹងតំបន់​ហានិភ័យ​ខ្ពស់ ដើម្បីកាត់ផ្តាច់​ឫសគល់​នៃ​ការ​រាលដាល​ជំងឺ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម