កូវីដ-១៩
លោកជំទាវ ម៉ែន សំអន នាំយកអំណោយចែកជូនដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបន្តចែកជូនពលរដ្ឋជួបការលំបាក
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយជាស្បៀងចែកជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង៨ នៃខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ឯកឧត្តម លោកជំទាវ ដែលបានចូលរួមនាពេលនេះ ដោយក្តីនឹករលឹក ។
លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម លោកជំទាវ លោក នៅមូលដ្ឋាននីមួយៗ បានយកចិត្តទុកដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះផងដែរ លោកជំទាវក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រលប់ចូលមកកាន់ខេត្តវិញ។ ទោះបីជាមានសញ្ញាណនៃការឆ្លងនៅរាជធានីភ្នំពេញបានធ្លាក់ចុះបន្តិច និងមានការកើនឡើងនៅតាមបណ្តាខេត្តមួយចំនួនក៏ដោយ។

អំណោយដែលបានផ្តល់ជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង៨ នៃខេត្តស្វាយរៀង ក្នុងថ្ងៃនេះរួមមាន ៖ អង្ករ មី ត្រីខ និងថវិកាមួយចំនួនទៀតផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ១០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


