កូវីដ-១៩
ជនឱកាសនិយម អ្នកស្រាវជ្រាវរកឃើញទីផ្សារងងឹតលក់វ៉ាក់សាំង និងប័ណ្ណកូវីដក្លែងក្លាយ កំពុងកើនឡើង
អ្នកស្រាវជ្រាវរកឃើញថា មានទីផ្សារលក់វ៉ាក់សាំង និងប័ណ្ណកូវីដ-១៩ក្លែងក្លាយកំពុងកើតមានឡើងដែលមានវិបសាយជាផ្សារងងិតកំពុងលក់ជាង១២០០កន្លែងនៅចក្រភពអង់គ្លេស និងទូទាំងពិភពលោក។
បន្ទាប់ពីរដ្ឋមន្ត្រីចក្រភពអង់គ្លេសបានប្រកាសពីបំរាមត្រូវបានបន្ធូរបន្ថយឈានដល់ដំណាក់កាលទី៣ដែលជាជីវិតស្ទើរប្រក្រតីទាំងស្រុងវិញ ប៉ុន្តែអ្នកដំណើរតម្រូវឲ្យមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ និងប័ណ្ណចាក់វ៉ាក់សាំង ក៏ស្រាប់តែកើនមានទីផ្សារខ្មៅងងិតកើតមានឡើង។
កាលពីខែមុន សមាជិកសភាអង់គ្លេសត្រូវបានគេប្រាប់ថា មនុស្សជាង១០០នាក់ក្នុងមួយថ្ងៃប៉ុនប៉ងចូលទៅចក្រភពអង់គ្លេសដោយប្រើប័ណ្ណកូវីដ-១៩ក្លែងក្លាយ ខណៈបុគ្គលម្នាក់ឥឡូវនេះតម្រូវឲ្យមានលិខិតស្នាមផ្លូវការ រាប់បញ្ចូលទាំងការធ្វើតេស្ត មុន និងក្រោយ ពេលធ្វើដំណើរ ហើយអាចមានតម្លៃរាប់រាយដុល្លារ។

អ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅប្រទេសអ៉ីស្រាអែលបានរកឃើញភស្តុតាងនៃការក្លែងបន្លំប័ណ្ណវ៉ាក់សាំងដោយប្រើសេវាកម្មសុខភាពជាតិ (NHS) របស់ចក្រភពអង់គ្លេស និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) រួមទាំងលិខិតតេស្តកូវីដ-១៩ក្លែងក្លាយថែមទៀតដែលទាំងអស់នេះមានដាក់លក់នៅតាមវិបសាយងងិត ហើយប្រភពវិបសាយទាំងនោះអាចចូលយ៉ាងស្រួលតាម WhatsApp, Telegram និង Jabber។
យោងតាមលោក Oded Vanunu និង Liad Mizrachi មកពីក្រុមហ៊ុនសន្តិសុខអ៉ីនធឺណេត Check Point បានឲ្យដឹងថា ជាមួយគ្នានេះ ផលិតផលត្រូវបានអះអាងថាជា វ៉ាក់សាំងការពារកូវីដ-១៩ និងថ្នាំព្យាបាលជំងឺឆ្លងនេះថែមទៀត។
អ្នកស្រាវជ្រាវបានរកឃើញវិបសាយងងិតប្រហែលជា២០ប៉ុណ្ណោះកាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែ កើនឡើងរហូតដល់៦០០នៅខែមករា ហើយបន្តកើតមានរហូតដល់១២០០ត្រឹមខែមីនា។

វិបសាយងងិតជាបណ្តាញមួយនៅក្នុងប្រព័ន្ធអ៉ីនធឺណេតដែលអាចចូលបានតាមរយៈកម្មវិធីជាក់លាក់ប៉ុណ្ណោះ។ ក៏មានចរន្តជាច្រើននៅលើ Telegram ដែលជាសេវកម្មផ្ញើសារអ៊ិនគ្រិប អ្នកខ្លះទទួលបានអតិថិជនចូលទិញ១០០០នាក់។
យោងតាមទិន្នន័យពីអ្នកជំនាញឧស្សាហកម្មទេសចរណ៍បង្ហាញថា រដ្ឋមន្ត្រីថ្មីៗនេះបានបង្ហាញលំអិតនៃប្រព័ន្ធ«ចរាចរណ៍ណែនាំ»សម្រាប់ថ្ងៃឈប់សម្រាក ដោយបានកំណត់គោលការណ៍ធ្វើដំណើរចាប់ពីថ្ងៃចន្ទ ទី១៧ ខែឧសភានេះ។
អ្នកធ្វើដំណើរមកដល់ចក្រភពអង់គ្លេសមកពីបណ្តាប្រទេសក្នុងបញ្ជីបៃតងនឹងតម្រូវឲ្យធ្វើតេស្តហោចណាស់២ដង ដែលសម្រាប់ការធ្វើតេស្តម្តងតម្លៃជាមធ្យម១៨០ដុល្លារអាមេរិក ខណៈអ្នកដំណើរមកពីប្រទេសបញ្ជីក្រហមត្រូវធ្វើតេស្តហោចណាស់៣ដង។
មន្ត្រីសហភាពបានរាយការណ៍ថា បុគ្គលិកព្រំដែនចក្រភពអង់គ្លេសប្រហែលជា១០០នាក់ក្នុងមួយៗថ្ងៃបានកំពុងធ្វើលិខិតតេស្តក្លែងក្លាយ។ មន្ត្រីកម្លាំងព្រំដែលបានប្រាប់អ្នកកសារព័ត៌មានថា ភាគច្រើននៃអ្នកធ្វើដំណើរកំពុងត្រូវបានចាប់ខ្លួន នៅពេលពួកគេទៅដល់ចក្រភពអង់គ្លេសដែលមានលិខិតតេស្តកូវីដ-១៩ក្លែងក្លាយដែលមកពីប្រទេសក្រីក្រដូចជា អាហ្វ្រិក អាមេរិកខាងត្បូង និងបណ្តាប្រទេសអាស៊ីមួយចំនួន៕
ប្រែសម្រួល៖ វីរេបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


