កូវីដ-១៩
ឈីលី សរសើរវ៉ាក់សាំង Sinovac របស់ចិន ថា មានប្រសិទ្ធភាពអស្ចារ្យ!
ក្រសួងសុខាភិបាលប្រទេសឈីលី បាននិយាយកាលពីថ្ងៃចន្ទទី១៨ខែឧសភាថា ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac គឺមានប្រសិទ្ធភាព ៦៥,៣ភាគរយក្នុងការការពារជំងឺកូវីដ-១៩។

វេជ្ជបណ្ឌិត Rafael Araos បាននិយាយថា “ជាមួយនឹងការតាមដានយ៉ាងហោចណាស់៤ខែ យើងមានតួលេខវិជ្ជមាននិងអាចទុកចិត្តបាន”។
ព័ត៌មានចុងក្រោយនេះ គឺជាការ Update លទ្ធផលនៃការសិក្សាមុនដែលមានចំណងជើងថា “ប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ប្រឆាំងវីរុស SARS-CoV-2 នៅប្រទេសឈីលី” ដែលលោក Araos បានបង្ហាញនៅថ្ងៃទី១៦ខែមេសា និងបន្ទាប់ពីការតាមដានលើមនុស្សចំនួន១០.២លាននាក់ទៀត រហូតដល់ថ្ងៃទី១ខែឧសភា។

លោក Araos បានឲ្យដឹងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ក្នុងទប់ស្កាត់ការបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យ បានកើនឡើងដល់៨៧ភាគរយ, ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ៩០,៣ភាគរយ និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ៨៦ភាគរយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យទី១៦ខែឧសភា មនុស្សសរុបចំនួន៩,០៧៤,១៥៨នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឈីលី ដោយក្នុងនោះមានចំនួន៧,៤៩១,៤៨៤នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ វេជ្ជបណ្ឌិតថៃក៏សរសើរពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac របស់ចិន ដូចឥណ្ឌូនេស៊ីដែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


