កូវីដ-១៩
កម្លាំងអាវុធហត្ថរាជធានីជាងមួយពាន់នាក់ ទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាងមួយពាន់នាក់ ដែលបានចុះបេសកម្មទាំងយប់ថ្ងៃ ហាលភ្លៀង ហាលខ្យល់ ការពារអនុវត្តវិធានការបិទខ្ទប់ ពិសេសតំបន់ក្រហមបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីបំពេញលើជីវភាពប្រចាំថ្ងៃ។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងមុននេះថា ការទទួលអំណោយដ៏ថ្លៃថ្លានេះ គឺដោយមើលឃើញការលំបាក និងការលះបង់ខ្ពស់របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាងមួយពាន់នាក់ ដែលបានចុះបេសកម្មទាំងយប់ថ្ងៃ ហាលភ្លៀងហាលខ្យល់ ការពារអនុវត្តវិធានការបិទខ្ទប់ពិសេសតំបន់ក្រហម ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។

ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅក្នុងកាលៈទេសៈនេះ អាវុធហត្ថរាជធានី ភ្នំពេញ បានបញ្ចេញកម្លាំង ទៅចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ ក្នុងប្រតិបត្តិការ បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រប់រូបភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ប្រភពបន្តថា នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់នូវអំណោយដ៏ថ្លៃថ្លា រួមមានអង្ករនិងមី ចំនួន ១,៤៤៧ ឈុត តាមរយៈ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលរួមអនុវត្តវិធានការបិទខ្ទប់ក្នុងរយៈកាលកន្លងមក ចំនួន១,៤៤៧នាក់ ទុកជាការលើកទឹកចិត្ត និងបំពេញបន្ថែមតម្រូវការប្រើប្រាស់ក្នុងក្រុមគ្រួសាររៀងៗខ្លួន។

ក្នុងឱកាសបែងចែកអំណោយនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហានដែលជាតំណាង តាមបណ្តាអង្គភាពចំណុះ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូប បន្តរួមចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវនិងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕ អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ


