កូវីដ-១៩
រដ្ឋបាលខេត្តស្វាយរៀង ទទួលសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគ របស់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ
ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានទទួលសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគរបស់បញ្ជាការដ្ឋានយោធា ទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរដ្ឋបាលខេត្តស្វាយរៀង ដើម្បីរួមចំណែកជាមួយប្រជាពលរដ្ឋខេត្តស្វាយរៀង ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានថ្លែងអំណរគុណជូនចំពោះ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានផ្តល់ជំនួយឧបត្ថម្ភសម្ភារសុខាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តស្វាយរៀង ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ថាពិតជាមានសារសំខាន់ និងចាំបាច់ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុងនៃការរីករាលដាលជំងឺឆ្លងសកលដ៏កាចសាហាវមួយនេះ។

លោក បានបន្តថា សកម្មភាពនេះស្តែងឱ្យឃើញនូវទឹកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសមូលដ្ឋានខេត្តជាប់ព្រំដែន ហើយក៏បានបង្ហាញពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងគ្រាជួបគ្រោះទុក្ខភ័យ ការលំបាកនៃវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ គឹម សេង


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


