កូវីដ-១៩
វិធានការ៥ចំណុចខេត្តព្រះសីហនុទប់ស្កាត់ការឆ្លងរាលដាលកូវីដ‑១៩ តាមរោងចក្រ
អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធាការចំនួន៥ចំណុចដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩ នៅតាមរោងចក្រ ពិសេសរោងចក្រក្នុងតំបន់សេដ្ឋកិច្ច។

ការដាក់ចេញវិធានការ៥ចំណុចនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីលោកអភិបាលខេត្តព្រះសីហនុបានចុះពិនិត្យមើលរោងចក្រស៊ីមម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឃុំបិតត្រាំង និងរោងចក្រ ហ្ស៉ីជាង ហូមភ័ញ ហ្វើនីឈ័រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក គួច ចំរើន បាន មានប្រសាសន៍ថាវិធានការចំនួន៥ចំណុចនោះរួមមាន៖
ទី១ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសត្រូវធ្វើការផ្សព្វផ្សាយដល់ម្ចាស់រោងចក្រទាំងអស់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទី២ ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
ទី៣ ម្ចាស់រោងចក្រត្រូវគ្រប់គ្រងរថយន្តដឹកកម្មករ ចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់រោងចក្រផ្សេងទៀត។
ទី៤ ម្ចាស់រោងចក្រត្រូវរកទីតាំងសមរម្យឱ្យកម្មករស្នាក់នៅរួម និងដំណើរការអាជីវកម្មចៀសវាងការចេញទៅខាងក្រៅ អាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ ប្រសិនបើមានកម្មករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅសល់អាចធ្វើការបាន ដោយធ្វើចត្តាឡីស័កនៅនឹងរោងចក្រតែម្តង។
ទី៥ ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជក រាល់ការចេញចូលរោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគ លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថាមិនមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រ។

លោក អភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានបំណងបិទរោងចក្រណាមួយទេ ប្រសិនបើម្ចាស់រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាលបានល្អ ហើយការឆ្លងរាលដាលនឹងត្រូវបានកាត់បន្ថយជាក់ជាមិនខាន ត្រូវរស់នៅតាមបែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១នេះ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍មានចំនួន ៣,០១៥នាក់ ស្រី ១,៧០០នាក់ ជនជាតិខ្មែរ ២,៦៩៦នាក់ អ្នកជាសះស្បើយថ្មី ២,២២៦នាក់ ស្រី ១,៣០៨នាក់ អ្នកជំងឺនៅសល់ ៧៧៧នាក់ ស្រី ៣៨៦នាក់ និងអ្នកស្លាប់បាត់បង់ជីវិត ចំនួន១២នាក់ ស្រី៦នាក់ ជនជាតិខ្មែរទាំងអស់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


