Connect with us

កូវីដ-១៩

​ភ្នំពេញ ប្រកាស​តួលេខ​អ្នក​ឆ្លង​​បន្ត​កើនឡើង​​ពីរថ្ងៃ​ជាប់គ្នា

បានផុស

នៅ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បាន​រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ តួលេខ​អ្នក​ឆ្លង​នៅ​រាជធានី​ភ្នំពេញ​​ប្រកាស​ថ្ងៃនេះមានការកើនឡើង ខណៈម្សិលមិញ​មាន​​ត្រឹមចំនួន ២១៥នាក់។

ខណ្ឌសែនសុខ និង​ខណ្ឌមានជ័យ ជា​តំបន់​ដែល​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៅ​រាជធានី​ភ្នំពេញ។ ខណ្ឌសែន​សុខ​មានការ​រកឃើញ​កម្មករក្រុមហ៊ុន​ Booyoung ជាង ៥០ នាក់​ឆ្លងកូវីដ១៩ ខណៈតំបន់​ស្ទឹងមានជ័យ​ក្នុង​ខណ្ឌមានជ័យ ដែល​តំបន់កកកុញដោយ​កម្មកររោងចក្រ នៅតែ​មានតួលេខ​​អ្នក​ឆ្លង​ខ្ពស់​ប្រចាំថ្ងៃ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម សូមដ​ាក់ខ្លួ​ននៅ​ដោយឡែក និង​ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម